នាយករដ្ឋមន្ត្រីជប៉ុនរៀបចំសន្និសីទសារព័ត៌មាននសឆ្នាំថ្មី

(VOVWORLD) -លោក Shinzo Abe បានអះអាងអំពីគោលជំហរថាការងារនេះនឹងត្រូវបានអនុវត្តន៍បន្ថែមទៀតនៅរដ្ឋសភា ហើយលោកនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានការស្រុះចិត្តគំនិតគ្នាផងដែរ។
នាយករដ្ឋមន្ត្រីជប៉ុនរៀបចំសន្និសីទសារព័ត៌មាននសឆ្នាំថ្មី - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe  (TTXVN)

នាថ្ងៃទី ៤ ខែមករានាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានរៀបចំសន្និសីទកាសែតនាឆ្នាំថ្មី ស្ដីពីកិច្ចការក្នុង និងក្រៅបរទេស។ ស្ដីពីកិច្ចការក្នុងប្រទេសនោះ លោក Shinzo Abe បានឲ្យដឹងថា ឈ្មោះសករាជថ្មីនឹងត្រូវបានគណៈរដ្ឋមន្ត្រីនៃប្រទេសខ្លួនអនុម័តនាថ្ងៃទី ១ ខែមេសាខាងមុខ ហើយត្រូវបាន ព្រះចៅអធិរាជជប៉ុន Akihito ប្រកាសនាថ្ងៃដដែលផងដែរ។

ស្ដីពីគោលដៅធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញជប៉ុននោះ លោក Shinzo Abe បានអះអាងអំពីគោលជំហរថាការងារនេះនឹងត្រូវបានអនុវត្តន៍បន្ថែមទៀតនៅរដ្ឋសភា ហើយលោកនឹងខិតខំប្រឹងប្រែងដើម្បីទទួលបានការស្រុះចិត្តគំនិតគ្នាផងដែរ។

ស្ដីពីកិច្ចការបរទេសនោះ ថ្នាក់ដឹកនាំជប៉ុនរូបនេះ បានសម្ដែងគោលបំណងចង់ជំរុញការចចារជាមួយរុស្ស៊ីអំពីការសម្រេចឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាមលោកលើកទី ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ