នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe អញ្ជើញទៅបំពេញទស្សនកិច្ចនៅអឺរ៉ុបនិងអាមេរិកខាងជើង

(VOVWORLD) - ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៩ ខែមេសា នាយករដ្ឋមន្ត្រីជប៉ុនលោក  Shinzo Abe បានទៅបំពេញទស្សនកិច្ចទៅកាន់បណ្តាប្រទេសអឺរ៉ុប និងអាមេរិកខាងជើងមួយចំនួន សំដៅពិភាក្សាអំពីប្រធានបទនៃរបៀបវារៈនៅកិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញជួរមុខលើពិភពលោក (G20) ត្រូវគ្រោងនឹងរៀបចំឡើងនៅទីក្រុង Osaka នៅខែមិថុនាខាងមុខ។
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe អញ្ជើញទៅបំពេញទស្សនកិច្ចនៅអឺរ៉ុបនិងអាមេរិកខាងជើង - ảnh 1  នាយករដ្ឋមន្ត្រីជប៉ុនលោក  Shinzo Abe 

យោងតាមផែនការនេះ លោក  Shinzo Abe នឹងទៅបំពេញទស្សនកិច្ចនិងមានជំនួបសន្ទនាជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអឺរ៉ុបចំនួន ៤ រួមមានបារាំង អ៊ីតាលី ស្លូវ៉ាគី បែលហ្ស៊ិក និងប្រទេសអាមេរិកខាងជើងចំនួន ២ រួមមាន អាមេរិក និងកាណាដាផងដែរ។ នៅប្រទេសបារាំង លោក  Shinzo Abe និងធ្វើកិច្ចសន្ទនាជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron ដើម្បីពិភាក្សាគ្នាអំពីវិធីដោះស្រាយបញ្ហាបំពុលបរិស្ថាន។ លោក  Shinzo Abe ក៏លើកសំណើរ ចូលរួមក្នុងការស្តារព្រះវិហារ Notre Dame បារីស ដែលទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងករណីអគ្គីភ័យកាលពីថ្ងៃទី ១៥ ខែមេសាកន្លងទៅ។ នៅ ប្រទេសអ៊ីតាលី កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ-ការពារជាតិគឺជាខ្លឹមសារសំខាន់នៃកិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ រីឯនៅអាមេរិកលោក Shinzo Abe និងប្រធានាធិបតីអាមេរិក លោក Donald Trump នឹងផ្តោតសំខាន់លើការពិភាក្សាអំពីវិធានការសម្របសម្រួលក្នុងបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ភាគីទាំង ២ នឹងផ្លាស់ប្តូរយោបល់ស្តីពីការចរចាពាណិជ្ជកម្មរវាងជប៉ុននិងអាមេរិក ព្រមទាំងដំណើរទស្សនកិច្ចចំនួន ២ ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខរបស់លោក Trump ដែលនឹងប្រព្រឹត្តទៅនៅខែឧសភានិងមិថុនាខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ