នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong

នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong - ảnh 1
នាយករដ្ឋមន្ត្រីជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Hai Phong

(VOV)_​នាព្រឹកថ្ងៃទី៥តុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​ដឹក
នាំ​គណៈប្រតិភូសមាជិកសភាទីក្រុង  Hai Phong ​ជួបសន្ទនា​ជាមួយ​អ្នកបោះឆ្នោតស្រុក
 Vinh Bao ទីក្រុង Hai Phong។ អ្នកបោះឆ្នោតបាន​វាយតំលៃ​ខ្ពស់ការដែលរដ្ឋាភិបាល
បានសម្រេចបទដ្ឋាន ១១/១៣ អំពីសេដ្ឋកិច្ច និងសង្គម​កិច្ច ដែលរដ្ឋសភាដាក់ចេញ
ក្នុងឆ្នាំ២០១៦។ 

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនដំណឹងចំពោះអ្នកបោះ​ឆ្នោត
ស្រុក Vinh Bao អំពីចំណុចសំខាន់ៗមួយចំនួនអំពីសេដ្ឋកិច្ច សង្គមរបស់​ប្រទេស​ជាតិ
​ក្នុងរយៈពេលកន្លងទៅ។ តាមនោះ ទោះបីជាជួបការលំបាកជាច្រើន​ដោយគ្រោះធម្ម
ជាតិ និងរងឥទ្ធិពលពីស្ថានភាពលើពិភពលោកក្តី ប៉ុន្តែ ប្រទេសជាតិនៅមានបំរ៉ែបំរួល
វិជ្ជមានលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ