នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip Louis
|
នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip Louis |
(VOV)_នារសៀលថ្ងៃទី១៦វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយព្រះអង្គម្ចាស់អង់គ្លេស William
Arthur Philip Louis ក្នុងឱកាសមកយាងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅក្នុង
ជំនួបសន្ទនា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា៖ វៀតណាមជា
និច្ចកាលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការជាមួយអង់គ្លេស។ នាយករដ្ឋ
មន្ត្រីក៏បានសម្ដែងគោលបំណងថា៖ ព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip
ជួយជ្រោមជ្រែងជំរុញទំនាក់ទំនងសហប្រតិបត្តិការ និងចំណងមិត្តភាពរវាងប្រ
ទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទីមួយថ្ងៃ។
នៅទីនេះ ព្រះអង្គម្ចាស់អង់គ្លេស William Arthur Philip វាយតំលៃខ្ពស់ការអភិ
រក្សសត្វព្រៃរបស់វៀតណាម ហើយចាត់ទុកថា៖ ការបង្កើនសកម្មភាពខាងគតិយុត្តិ របស់វៀតណាម អាចក្លាយទៅជាគំរូមួយដើម្បីប្រទេសផ្សេងៗសិក្សារៀនសូត្រតាម៕