នាយករដ្ឋមន្ត្រីដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖កសាងប្រទេសជាតិ ប្រកបដោយសុវត្ថិភាព

(VOVWORLD) -ទស្សនៈបញ្ជាណែនាំសំខាន់ៗបំផុតគឺ កសាងសង្គម ប្រកបដោយ សុវត្ថិភាព ចំពោះគ្រោះធម្មជាតិ។ ការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ ត្រូវជាភារកិច្ច នៃ ប្រព័ន្ធ នយោបាយ ប្រជាជន និងសង្គមទាំងមូល។ 
នាយករដ្ឋមន្ត្រីដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc៖កសាងប្រទេសជាតិ ប្រកបដោយសុវត្ថិភាព - ảnh 1 សន្និសីទទូទាំងប្រទេស ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ

នាថ្ងៃទី ២៩ មិនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញដឹកនាំសន្និសីទទូទាំងប្រទេស ស្ដីពីការបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ សំដៅវាយតម្លៃជាក់ស្ដែងក្នុងកិច្ចការបង្ការ ទប់ទល់នឹងគ្រោះធម្មជាតិនាប៉ុន្មានឆ្នាំកន្លងទៅ និងដាក់ចេញនូវដំណោះស្រាយទប់ទល់នាពេលខាងមុខ។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“ទស្សនៈបញ្ជាណែនាំសំខាន់ៗបំផុតគឺ កសាងសង្គម ប្រកបដោយ សុវត្ថិភាព ចំពោះគ្រោះធម្មជាតិ។ ការបង្ការទប់ទល់នឹងគ្រោះធម្មជាតិ ត្រូវជាភារកិច្ច នៃ ប្រព័ន្ធ នយោបាយ ប្រជាជន និងសង្គមទាំងមូល ដោយអនុវត្តន៍តាមពាក្យស្លោករដ្ឋ និងប្រជាជនរួមគ្នាអនុវត្តន៍ និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពកម្លាំងរបស់រដ្ឋ ឯកជន និងបរទេស”។

នៅក្នុងសន្និសីទនេះ តំណាងក្រសួងធនធាន និងបរិស្ថានវៀតណាមបានឲ្យដឹងថា៖ ជារៀងរាល់ឆ្នាំ គិតជាមធ្យមនោះ គ្រោះធម្មជាតិនៅវៀតណាមបានបណ្ដាលឲ្យមនុស្សចំនួន ៤០០ នាក់ស្លាប់ និងបាត់ខ្លួន ហើយបណ្ដាលឲ្យខូចខាត GDP ពី ១ ដល់ ១,៥ ភាគរយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ