នាយករដ្ឋមន្ត្រីថ្មីនៃប្រទេសអូស្រ្តាលីប្រកាសបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី
(VOVWORLD) - នាថ្ងៃទី២៦ ខែសីហា នាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី លោក Scott Morrison បានប្រកាសបញ្ជីឈ្មោះរដ្ឋមន្ត្រីថ្មីចំនួន ២២ នាក់ នៅក្នុងកិច្ចប្រឹងប្រែងសុក្រិត ក្បាលម៉ាស៊ីនរដ្ឋាភិបាលដែលត្រូវបានរង្គោះរង្គើដោយវិបត្តិនយោបាយកាលពី មួយសប្តាហ៍កន្លងទៅ។
នាយករដ្ឋមន្ត្រីថ្មីរបស់អូស្ត្រាលី លោក Scott Morrison |
ចំណុចពិសេសគួរឱ្យកត់សម្គាល់បំផុតក្នុងបញ្ជីនេះ គឺការចាកចេញពីដំណែងរបស់រដ្ឋមន្ត្រីការបរទេស លោកស្រី Julie Bishop ។ ជំនួសមកវិញ លោកស្រី Marise Payne ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិ នឹងទទួលតំណែងជាប្រមុខក្រសួងការបរទេសអូស្រ្តាលីវិញ។ រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងការពារជាតិលោក Christopher Pyne នឹងទទួលដំណែង ជារដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី ជំនួសលោកស្រី Marise Payne វិញ រីឯ អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ លោក Steven Ciobo នឹងទទួលដំណែងជារដ្ឋមន្ត្រីឧស្សាហកម្មការពារជាតិអូស្រ្តាលី ។
ក្រៅពីនោះនាយរដ្ឋមន្ត្រីថ្មីនៃប្រទេសអូស្ត្រាលីក៏បានប្រកាសផែនការទៅបំពេញទស្សនកិច្ចនៅបរទេសជាលើកដំបូង បន្ទាប់ពីលោកកាន់តំណែង។ ក្នុងនោះ លោក Morrison នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅសប្តាហ៍ខាងមុខហើយគ្រោងនឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌូណេស៊ីអំពីការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរ៕