នាយករដ្ឋមន្ត្រីថៃអះអាងថា៖ រាល់សកម្មភាពរដ្ឋនៅប្រព្រឹត្តទៅជាធម្មតា


នាយករដ្ឋមន្ត្រីថៃអះអាងថា៖ រាល់សកម្មភាពរដ្ឋនៅប្រព្រឹត្តទៅជាធម្មតា - ảnh 1
នាយករដ្ឋមន្ត្រីថៃអះអាងថា៖ រាល់សកម្មភាពរដ្ឋនៅប្រព្រឹត្តទៅជាធម្មតា (VNA)

(VOVworld) – នាថ្ងៃទី ១៦ តុលា អ្នកនាំពាក្យរដ្ឋាភិបាលថៃ ឧត្តមសេនីយ៍ទោ
 Sansern Kaewkamnerd​ បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីថៃ​លោក Prayut Chan-
ocha បានអះអាងថា៖ បណ្ដាសកម្មភាពរដ្ឋនៅបន្តប្រព្រឹត្តទៅជាធម្មតាក្នុងរយៈ
 ពេលកាន់ទុក្ខជាតិព្រះមហាក្សត្រ Bhumibol Adulyadej ។ តាមលោក Sansern
ថា៖ នាយករដ្ឋមន្ត្រី Prayut Chan-ocha ចង់ធានាជាមួយប្រពលរដ្ឋថា៖ គ្មាន
ការផ្អាកណាមួយក្នុងសកម្មភាពគ្រប់គ្រងរដ្ឋឡើយ។ សេក្តីប្រកាសនេះត្រូវ
បាននាំចេញនៅកិច្ចប្រជុំនាថ្ងៃដដែលនៃមជ្ឈមណ្ឌលឃ្លាំមើលស្ថានភាពដែល
រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ លោក Sawaphan Tanyuvardhana ធ្វើ
ជាអាធិបតី។ ឧត្តមសេនីយ៍ទោ Sansern បានអះអាងថា៖ ដំណើរការវិលត្រឡប់
មកខឿនប្រជាធិបតេយ្យដែលរដ្ឋអំណាចយោធាបានដាក់ចេញនឹងត្រូវបាន
បន្តអនុវត្តដូចផែនការ។ តាមនោះ ការបោះឆ្នោតសកលនឹងត្រូវបានរៀបចំ
នាខែ វិច្ឆិកាឆ្នាំ ២០១៧ ខាងមុខ។ មុននោះ វិមានមហាផ្ទៃព្រះរាជវង្សានុវង្ស
ថៃបាន ប្រកាសបើកទ្វារព្រះមរមរាជវាំងដើម្បីប្រជាពលរដ្ឋនិងភ្ញៀវទេសចរ
អន្តរជាតិទៅ គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ Bhumibol Adulyadej ក្នុងរយៈ
ពេល ១៥ ថ្ងៃ ចាប់ពីថ្ងៃទី ១៥ តុលា​ កន្លងទៅនេះ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ