នាយករដ្ឋមន្ត្រីប៉ាគីស្ថានចង់ធ្វើជាអាជ្ញាកណ្ដាល នៃការសន្ទនារវាងតាលីបង់ និង​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន

(VOVWORLD) - លោក Imran Khan ក៏បានឲ្យដឹងថា គណៈ ប្រតិភូតាលីបង់មួយក្រុម បានស្នើសុំជួបលោក កាលពីប៉ុន្មានខែមុន ប៉ុន្តែមិនទទួលបានការយល់ព្រមទេ ដោយសារមានការប្រឆាំងពីសំណាក់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានចង់ធ្វើជាអាជ្ញាកណ្ដាល នៃការសន្ទនារវាងតាលីបង់ និង​រដ្ឋាភិបាលអាហ្វហ្គានីស្ថាន - ảnh 1 នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan (រូបថត៖ vnanet.vn)

នាថ្ងៃទី ២៣ ខែកក្កដា នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានប្រកាសថា លោកនឹងជួបជាមួយតំណាងតាលីបង់ ដើម្បីបញ្ចុះបញ្ចូលអង្គការនេះឱ្យធ្វើការសន្ទនាជាមួយរដ្ឋាភិបាល អាហ្វហ្គានីស្ថាន ក្នុងបរិបទ ដែលអាមេរិកក៏កំពុងស្វែងរកវិធីបញ្ចប់សង្គ្រាមនៅប្រទេសនេះ ក្រោយរយៈពេលជិត ១៨ ឆ្នាំមកហើយ។ លោក Imran Khan ក៏បានឲ្យដឹងថា គណៈប្រតិភូតាលីបង់មួយក្រុម បានស្នើសុំជួបលោក កាលពីប៉ុន្មានខែមុន ប៉ុន្តែមិនទទួលបានការយល់ព្រមទេ ដោយសារមានការប្រឆាំងពីសំណាក់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន។

កាលពីថ្ងៃទី ២២ ខែកក្កដា នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khanបានជួបជាមួយប្រធានាធិបតីអាមេរិក លោក  Donald Trump ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអាមេរិកក្នុងរយៈពេល ៣ ថ្ងៃ។ ថ្លែងនៅក្នុងជំនួបនៅសេតវិមាន ប្រធានាធិបតី លោក Donald Trump បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ប្រទេសប៉ាគីស្ថានក្នុងការជំរុញកិច្ចចរចាដោយសន្តិភាពនៅប្រទេសអាហ្វហ្គានីស្ថានក៏ដូចជាធ្វើជាអាជ្ញាកណ្ដាល ដើម្បីបញ្ចប់សង្គ្រាមដែលបានអូសបន្លាយក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ