នាយករដ្ឋមន្ត្រីប៉ាគីស្ថានដាស់តឿនឥណ្ឌាកែលម្អទំនាក់ទំនង

(VOVWORLD) -លោក នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan សង្ឃឹមថាសមាភាគីឥណ្ឌា លោក Narendra Modi នឹងកែលម្អទំនាក់ទំនងទ្វេភាគី។
នាយករដ្ឋមន្ត្រីប៉ាគីស្ថានដាស់តឿនឥណ្ឌាកែលម្អទំនាក់ទំនង - ảnh 1 នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan  (រូបថត៖ vnanet.vn)

នាថ្ងៃទី ១៣ ខែមិថុនា នាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan បានសម្តែងនូវក្តីសង្ឃឹមថាឥណ្ឌានឹងទទួលយកសំណើរសន្តិភាពរបស់ប្រទេសខ្លួន។ លោក Imran Khan បានចាត់ទុកថា ការខ្វែងគំនិតគ្នា រវាងឥណ្ឌានិងប៉ាគីស្ថានគឺជាបញ្ហា Kashmir ហើយបញ្ហានេះអាចដោះស្រាយបាន ប្រសិនបើប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងរដ្ឋអំណាចនៃប្រទេសទាំងពីរសម្រេចចិត្ត។ ទោះជាយ៉ាងណាក៏ដោយ លោក Imran Khan ក៏បានលើកច្បាស់អំពីគោលជំហរក្នុងការដោះស្រាយបញ្ហា Kashmir គឺតាមសិទ្ធិស្វ័យសម្រេចរបស់ប្រជាជននៅទីនេះ ដែលត្រូវបានអង្គការសហប្រជាជាតិធានាតាំងពីឆ្នាំ ១៩៤៥ មក។

លោក នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Imran Khan សង្ឃឹមថាសមាភាគីឥណ្ឌា លោក Narendra Modi នឹងកែលម្អទំនាក់ទំនងទ្វេភាគី។ លោករូបនេះក៏បានសង្កត់ធ្ងន់ថា ទៅលើការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា ហើយ ប៉ាគីស្ថានកំពុងស្វែងរកអាជ្ញាកណ្ដាលដើម្បី សម្រុះសម្រួលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ