នាយករដ្ឋមន្ត្រីបានជួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាម។

នាយករដ្ឋមន្ត្រីបានជួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាម។ - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាម។ (nguyentandung.org)


        VOV-នៅពិធីជួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាមនាថ្ងៃទី១៨​មិថុនានៅទីក្រុងហាណូយ​នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung ចង់​
ឲ្យ​សមាគមអតីតយុទ្ធជនវៀតណាមបន្តពង្រីករាល់លទ្ធផលដែលទទួលបាន យកចិត្តទុកដាក់ជំរុញនិងលើកកំពស់ថែមទៀតគុណភាពការងារឃោសនាអប់រំ​កសាងនយោបាយសតិអារម្មណ៍សំរាប់សមាជិក។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានស្នើរសមាគមគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ជ្រួតជ្រាបគោលការណ៍​គោលមាគ៌ាគោលនយោបាយរបស់បក្សនិងរដ្ឋចំពោះអតីតយុទ្ធជន ពីនោះ​បង្កើត
​ការ​​រីករាលដាលទៅប្រជាជនគ្រប់ស្រទាប់ រួមចំណែកសកម្មទៅក្នុងបុព្វហេតុ​
កសាង​​និង​ការពារមាតុប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ