នាយករដ្ឋមន្ត្រីបារាំងគាំទ្រលោកស្រី Hillary Clinton ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក

នាយករដ្ឋមន្ត្រីបារាំងគាំទ្រលោកស្រី Hillary Clinton ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក - ảnh 1
នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls នៅក្នុងសន្និសីទកាសែតមួយនៅរដ្ឋធានីប៉ារីសកាលពីថ្ងៃទី៦ កញ្ញា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី១៣ តុលា នាយករដ្ឋមន្រ្តីបារាំងលោក Manuel Valls
ប្រកាសថា លោកគាំទ្របេក្ខជននារីនៃគណៈបក្សប្រជាធិបតេយ្យលោកស្រី Hillary
 Clinton ដណ្ដើមជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាខែ វិច្ចិកាខាង
មុខ។ថ្លែងមតិនៅកិច្ចប្រជុំជាមួយសមភាគីកាណាដាលោក Justin Trudeau នៅ
រដ្ឋធានី Ottawa នាថ្ងៃទី១៣ តុលា លោក Manuel Valls សង្កត់ធ្ងន់ ថា ប្រធានាធិបតី
លោក Barack Obama ជាអ្នកដែលត្រូវបានពិភពលោកទាំង មូលជ្រើសរើស ខណៈ
ដែលលោក Donald Trump ជាអ្នកដែលត្រូវពិភពលោក ទាំងមូលបែរខ្នង។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃដដែល ជំទាវទីមួយអាមេរិក
លោកស្រី Michelle Obama បានថ្លែងបទសន្ទរកថាដោយរិះគន់យ៉ាងខ្លាំងក្លា
បេក្ខជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump ហើយ
អះអាងថា ការប្រើពាក្យប្រមាថទៅលើនារីរបស់មហាសេដ្ឋីរូបនេះធ្វើឲ្យលោកស្រី
ភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយធ្វើឲ្យមនុស្សជាច្រើនឈឺចាប់។ទន្ទឹមនឹងនោះ លោកស្រី
 Obama ក៏បានលើកសរសើរបេក្ខជននៃគណៈបក្សប្រជាធិបតេយ្យលោកស្រី
 Hillary Clinton ជាអ្នកមានលក្ខណៈគ្រប់គ្រាន់ដើម្បីក្លាយទៅជាប្រធានាធិបតី
អាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ