នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីលោក Anwar Ibrahim នៅវៀតណាម ចាប់តាំងពីចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទនៃការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung ទទួលស្វាគមន៍នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិ
Noi Bai។ (រូបថត៖ Pham Kien/VNA)
នារសៀលថ្ងៃទី ២០ កក្កដា យន្តហោះពិសេសដឹកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim លោកជំទាវ និងគណៈប្រតិភូម៉ាឡេស៊ីបានចុះចតនៅអាកាស យានដ្ឋាន Noi Bai (ទីក្រុងហាណូយ) ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត ណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែកក្កដា តបតាមការអញ្ជើញរបស់នាយក រដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងរបស់នាយករដ្ឋមន្ត្រីលោក Anwar Ibrahim នៅវៀតណាម ចាប់តាំងពីចូលកាន់តំណែងក្នុងខែធ្នូ ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចប្រព្រឹត្តទៅក្នុងបរិបទនៃការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានលើកកំពស់ ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៥។ ដំណើរទស្សនកិច្ចបានធ្វើឡើងក្នុងឆ្នាំដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (៣០ មីនា ឆ្នាំ ១៩៧៣ - ៣០ មីនា ឆ្នាំ ២០២៣)។
នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Anwar Ibrahim ទៅកាន់ប្រទេសវៀតណាម ក្រសួងការបរទេសម៉ាឡេស៊ីបាន ឲ្យដឹងថា ក្រៅពីជំនួបជាមួយថ្នាក់ដឹកនាំវៀតណាម នាយករដ្ឋមន្ត្រី លោក Anwar នឹង អញ្ជើញជាសក្ខីភាពក្នុងពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាង បណ្ដាក្រសួង ស្ថាប័នរបស់ម៉ាឡេស៊ីនិងវៀតណាម លើវិស័យផ្សេងៗគ្នា ដើម្បីបង្កើន ពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះត្រូវបានគេ រំពឹងថា នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏រឹងមាំដែលមានស្រាប់រវាងម៉ាឡេស៊ី និងវៀតណាមក្នុងនាមជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធនៅក្នុងសមាគមប្រជា ជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបង្កើតឱកាសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី បន្ថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ