នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ
|
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអំពាវនាវដោះស្រាយជំលោះលើសមុទ្រខាងកើតដោយសន្តិវិធីដោយឈរលើច្បាប់អន្តរជាតិ (VNA) |
(VOVworld) – នាថ្ងៃទី ១៥ វិច្ឆិកា ឆ្លើយសម្ភាសទស្សនាវតី Nikkei Asian Review
ផ្តោតទៅលើទស្សនៈវិស័យរបស់ម៉ាឡេស៊ីអំពីសាលក្រមនៃតុលាការអាជ្ញាកណ្ដាល
ក្រុងឡេអេរ (ហ៊ូឡង់) ក្នុងរឿងហេតុហ្វីលីពីនថ្កោលទោសចិនទាក់ទិនដល់ជំលោះ
នៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Rajak បានអះអាងថា
៖ ម៉ាឡេស៊ីប្តេជ្ញារក្សាទស្សនៈវិស័យរបស់ខ្លួនថា ភាគីនានាដែល ប្រកាសអធិប
តេយ្យភាពនៅសមុទ្រខាងកើត គប្បីដោះស្រាយជំលោះដោយសន្តិ វិធីសមស្រប
នឹងច្បាប់អន្តរជាតិ។ លោក Najib Rajak បានសង្កត់ធ្ងន់ថា៖ សារៈ សំខាន់ក្នុង
បញ្ហានេះគឺការគោរពដំណើរការទូតនិងគតិយុត្តិ ហើយដោះស្រាយ រាល់ជំលោះ
ដោយសន្តិវិធី។ ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅជប៉ុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក Najib Rajak បានលើកច្បាស់ថា៖ ភាគីទាក់ទិននា នារួមមានជប៉ុនគប្បី
ដើរតួនាទីស្ថាបនាដើម្បីធានាសន្តិភាពសន្តិសុខនិងស្ថិរភាព នៅសមុទ្រខាងកើត៕