នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ វៀតណាមមានតួនាទីសំខាន់ក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍

(VOVWORLD) - នារសៀលថ្ងៃទី ២១ កក្កដា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទទួលជួបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក្នុង ឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ វៀតណាមមានតួនាទីសំខាន់ក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ - ảnh 1ប្រធានរដ្ឋវៀតណាម លោកVo Van Thuong និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក Anwar Ibrahim។ (រូបថត៖ baochinhphu.vn)
លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះជួយបង្កើតកម្លាំង ចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោក ប្រធានរដ្ឋបានស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ រក្សាទស្សនៈរួមរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្ដីពីសមុទ្រខាងកើត ហើយធានាការអនុវត្តយ៉ាងពេញលេញ និងម៉ឺងម៉ាត់នូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC); ជំរុញការចរចា និង កសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim បានសម្តែងការកោត សរសើរចំពោះបុព្វហេតុតស៊ូដណ្ដើមឯករាជ្យរបស់ប្រជាជាតិវៀតណាមកាលពីមុននេះ និងជោគជ័យនាពេលបច្ចុប្បន្នក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីសំខាន់ក្នុងអាស៊ាន ហើយអះអាងថាម៉ាឡេស៊ី ជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្ររវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានស្វាគមន៍ចំពោះការជំរុញទំនាក់ទំនងលើទាំងកម្រិតបក្ស រដ្ឋ និងរដ្ឋាភិបាល; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់; ការ ជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ ទេសចរណ៍ វប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសាមគ្គីភាពនិងមជ្ឈភាពរបស់អាស៊ាន; រួមគ្នាកសាងសហគមន៍អាស៊ានដ៏រឹងមាំនិងប្រកបដោយភាពធន់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៖ វៀតណាមមានតួនាទីសំខាន់ក្នុងសមាគមប្រជាជាតិអាស៊ី អាគ្នេយ៍ - ảnh 2ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ទទួលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី
លោក Anwar Ibrahim។ (រូបថត៖ VOV)
មុននោះ នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim៕

ប្រតិកម្មទៅវិញ

ផ្សេងៗ