នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបធ្វើការជាមួយសវនកម្មរដ្ឋ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយសវនកររដ្ឋអំពីការងារ សវនកម្មក្នុងឆ្នាំ ២០១៧។ 
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបធ្វើការជាមួយសវនកម្មរដ្ឋ - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលជួបធ្វើការជាមួយសវនកម្មរដ្ឋ

(VOVworld) – នាព្រឹកថ្ងៃទី ២៣ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានជួបធ្វើការជាមួយសវនកររដ្ឋអំពីការងារ សវនកម្មក្នុងឆ្នាំ ២០១៧។ តាមរបាយការណ៍របស់អគ្គសវនកម្មរដ្ឋ ក្នុងឆ្នាំ ២០១៧ សវនកម្មរដ្ឋបានដំណើរការត្រួពិនិត្យការងារសវនកម្មចំនួន ២៥៧ លើកចំពោះក្រសួង ស្ថាប័នតំបន់និងសហគ្រាសរដ្ឋ។ តាមរយៈនោះ បានរកឃើញការរំលោភជាច្រើនខាង ចំណាយចំណូលថវិការរដ្ឋ ការជ្រើសរើសកម្មាភិបាលបុគ្គលិក ហើយរកឃើញឯកសារ ច្បាប់អន់ថយដែលត្រូវបំពេញបន្ថែមនិងធ្វើវិសោធនកម្ម។ ថ្លែងមតិសន្និដ្ឋាននៅជំនួបធ្វើការនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើឲ្យសវនកម្មរដ្ឋនាំចេញបញ្ជីឈ្មោះបណ្ដាឯកសារច្បាប់ចាស់ៗ ព្រមទាំង ប្រគល់ឲ្យក្រសួងមហាផ្ទៃដំណើរការត្រួតពិនិត្យដើម្បីរាយការណ៍ជាមួយនាយករដ្ឋមន្ត្រីបញ្ជាណែនាំក្រសួងផ្នែកធ្វើវិសោធនកម្មនិងលុបចោល។ ចំពោះការរំលោភដែលត្រូវបានសវនកម្មរដ្ឋរកឃើញ នាយករដ្ឋមន្ត្រីបានបញ្ជណែនាំក្រសួងផ្នែកត្រូវវិនិច្ឆ័យបណ្ដាបុគ្គលនិងស្ថាប័នដែលបានរំលោភពដោយឈរលើស្មារតីទៀងទាត់និងម៉ត់ចត់។ រួមជាមួយគ្នានោះត្រូវស្វែងរកមូលហេតុនៃក្រុមរំលោភពក្នុងការប្រើប្រាស់ធនធានរដ្ឋដែលធ្វើឲ្យបាត់បង់ខ្ជះខ្ជាយទ្រពសម្បត្តិរបស់រដ្ឋដើម្បីមានដំណោះស្រាយដោយទាន់ពេលវេលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ