នាយករដ្ឋមន្ត្រីរដ្ឋាភិបាលផ្ញើសារក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០នៃទិវារលកយក្សមហាសមុទ្រឥណ្ឌា

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលផ្ញើសារក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០នៃទិវារលកយក្សមហាសមុទ្រឥណ្ឌា - ảnh 1
ផលវិបាកដោយរលកយក្សបណ្ដាលឡើងមុននេះ១០ឆ្នាំ

(VOV)_ក្រសួងការបរទេសថៃនឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ដោយ​ប្រ
ធានបទ៖ ១០ឆ្នាំនឹករំលឹកអំពីព្រឹត្តិការណ៍រលកយក្សមហាសមុទ្រឥណ្ឌា នាថ្ងៃទី
២៦និងទី២៧ធ្នូឆ្នាំ២០១៤នៅខេត្ត Phang Nga ថៃ។

          នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក៏បានផ្ញើសារនៅ​ពិធីរំ
លឹកខួបអនុស្សាវរីយ៍នេះ ដោយមានខ្លឹមសារ៖ រដ្ឋាភិបាលនិងប្រជាជនវៀតណាម
បានចែករំលែកយ៉ាងជ្រាលជ្រៅជាមួយរដ្ឋាភិបាល ប្រជាជនថៃ និង​ប្រទេសផ្សេងៗ 
អំពីរាល់ការខូចខាត  ហើយវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងជំនះពុះពារលើ
ផលវិបាកដោយរលកយក្សបណ្ដាលឡើងមុននេះ១០ឆ្នាំ។ នេះក៏គឺជាឱកាសដើម្បី
យើងរួមគ្នាសន្យាបង្កើនកិច្ចសហប្រតិបត្តិការ បង្ការនិងទប់ទល់នឹងគ្រោះធម្មជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ