នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បញ្ជាឲ្យបើកការដ្ឋានសាងសង់មណ្ឌល់កិសិកម្មបច្ចេកវិទ

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បញ្ជាឲ្យបើកការដ្ឋានសាងសង់មណ្ឌល់កិសិកម្មបច្ចេកវិទ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បញ្ជាឲ្យបើកការដ្ឋានសាងសង់មណ្ឌល់កិសិកម្មបច្ចេកវិទ្យាខ្ពស់នៅ Binh Thuan (http://www.baomoi.com/)
(VOVworld)_នាព្រឹកថ្ងៃទី ១៨ មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាមលោក
 Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងបញ្ជាឲ្យបើក​ការដ្ឋាន​សាងសង់មណ្ឌល
កសិកម្មបច្ចេកវិទ្យាខ្ពស់ចិញ្ចឹមគោនិងកែច្នៃផលិតផលពីទឹកដោះគោ នៅខេត្ត Binh
 Thuan (ភាគកណ្ដាលវៀតណាម)។ មណ្ឌលកសិកម្ម​បច្ចេកវិទ្សា​ខ្ពស់ចិញ្ចឹមគោនិងកែច្នៃ
ផលិតផលពីទឹកដោះគោមានទ្រង់ទ្រាយជាង ៩ ពាន់​ហិកតា ដោយក្រុមហ៊ុនភាគហ៊ុន
ទឹកដោះគោ Thong Thuan បណ្ដាក់ទុន​។ ក្នុងនោះ​មានគម្រោងការណ៍ដូចជា៖ ដាំស្មៅ
 និងពោត ចិញ្ចិមគោបច្ចេកវិទ្យាខ្ពស់ រោងចក្រ​កែច្នៃទឹកដោះគោ រោងចក្រកែច្នៃ
សាច់គោ រោងចក្រទឹកបរិសុទ្ធ និង រោងចក្រ​វេចខ្ចប់ ដែលមានទុនសរុបចំនួន ៣
ពាន់លានដុង ។
នារសៀលថ្ងៃទី១៨មេសា នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងក្រុមការ
ងារបានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Binh Thuan ស្តីពីស្ថានភាពអនុវត្តភារ
កិច្ចសេដ្ឋកិច្ច សង្គម។ ស្តីពីភារកិច្ចនិងដំណោះស្រាយនាពេលខាងមុខ លោក Nguyen
 Xuan Phuc បានសំណួមពរឲ្យខេត្ត គប្បីលើកកំពស់កម្រិតយុទ្ធសាស្ត្រនិងផែនការ
អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ