នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump

(VOVWORLD) -  នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅវៀតណាមដើម្បីចូលរួមកិច្ចប្រជុំកំពូល អាមេរិក -កូរ៉េខាងជើង លើកទី២ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៧និងទី២៨ខែកុម្ភៈឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc ជួបសម្តែងការគួរសមជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្វាគមន៍លោក Donald Trump និងគណៈប្រតិភូជាន់ខ្ពស់របស់អាមេរិក ដែលមកបំពេញទស្សនកិច្ចនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ ចំពោះអត្ថន័យពិសេសនៃកិច្ចប្រជុំកំពូល សហរដ្ឋអាមេរិក - កូរ៉េខាងជើងលើកទី២ ក្នុងការជំរុញដោះស្រាយបញ្ហាគ្មាននុយក្លេអ៊ែរនិងបង្កើតសន្តិភាពរយូរអង្វែងនៅលើឧបទ្វីបកូរ៉េ ជាពិសេសបានស្វាគមន៍សហរដ្ឋ អាមេរិកនិងកូរ៉េខាងជើងដែលបានជ្រើសរើសវៀតណាមជាកន្លែងសម្រាប់ប្រព្រឹត្តទៅព្រឹត្តិការណ៍ជាកិច្ច ជួបប្រជុំកំពូលដ៏មានសារៈសំខាន់នេះ។

ភាគីទាំងពីរបានពិនិត្យឡើងវិញនិងសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពកាន់តែជាក់ស្តែងក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកលើវិស័យជាច្រើន ពីវិស័យនយោបាយ ការទូត សន្តិសុខ-ការពារជាតិ អប់រំ-បណ្តុះបណ្តាល ក្នុងនោះ លេចធ្លោបំផុតគឺទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨  ដោយទទួលបានជាង ៦០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសវៀតណាមបានកើនឡើង ៤៦% ហើយវៀតណាមជាទីផ្សារនាំចេញដែលមានល្បឿនឆាប់រហ័សបំផុតរបស់សហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ