នាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីរុស្ស៊ីអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់នាយករដ្ឋាភិបាលវៀតណាម លោក
 ​Nguyen Tan Dung នាថ្ងៃទី៥​មេសា នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev​
បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ដំណើរ​ទស្សនកិច្ច
លើកនេះនឹងរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ ។

        ឆ្លើយសម្ភាសន៍ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៍មានវៀតណាម មុនដំណើរ​ទស្ស
កិច្ច ​នាយករដ្ឋមន្ត្រី  លោក Dmitry Medvedev បានអះអាងថា៖ដំណើរទស្សនកិច្ច
លើកនេះមានអត្ថន័យ​ដ៏សែនសំខាន់ ជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
វៀតណាមនិងរុស្ស៊ីឡើង​កំរិតថ្មី។ នាយករដ្ឋមន្ត្រី ​ Dmitry Medvedev ក៏បានចាត់
ទុកថា៖រុស្ស៊ីនិង​វៀតណាម​ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៖ 
វិនិយោគ ​ពាណិជ្ជ​កម្ម ទេសចរណ៍…លៗ 

        ទន្ទឹមនឹងនោះ ​  លោក Dmitry Medvedev ក៏បានចែករំឡែកថា៖ លោក​សប្បាយ
​រីករាយយ៉ាងខ្លាំង ដោយបានមកបំពេញទស្សនកិច្ចនៅវៀតណាម និង​ឃើញការ
អភិវឌ្ឍរបស់វៀតណាម។ លោកបានអះអាងថា៖​ក្រៅពីជាប្រទេស​អភិវឌ្ឍន៍​ សកម្ម
 និងអភិវឌ្ឍន៍លឿន វៀតណាមកំពុងក្លាយទៅជាប្រទេសជួរមុខ​នៅអាស៊ី-ប៉ាស៊ីហ្វីក
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ