នាយករដ្ឋមន្ត្រីលើកឡើងនូវកម្លាំងចលករគ្របដណ្តប់សម្រាប់ជួយខេត្ត Quang Nam អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព

(VOVWORLD) -  បន្តដំណើរការងារនៅខេត្ត Quang Nam នារសៀលថ្ងៃទី ២៣ ខែមីនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីជាមួយថ្នាក់ដឹកនាំក្រសួងមួយចំនួន ដើម្បីជួបធ្វើការនឹងថ្នាក់ដឹកនាំសំខាន់ៗនៃខេត្ត Quang Nam ស្តីពីការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គម។

នាយករដ្ឋមន្ត្រីលើកឡើងនូវកម្លាំងចលករគ្របដណ្តប់សម្រាប់ជួយខេត្ត Quang Nam អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី

នៅក្នុងជំនួបធ្វើការនេះ លោកនាយករដ្ឋមន្ត្រីបានកត់សម្គាល់នូវសមិទ្ធផលលើគ្រប់វិស័យដែលខេត្ត Quang Nam ទទួលបាន ដោយស្មារតីនៃការច្នៃប្រឌិត ក្នុងនោះ លេចធ្លោគឺការប្រមូលថវិកាកើនឡើងយ៉ាងខ្លាំងក្លា ហើយបានក្លាយទៅជាមជ្ឈ មណ្ឌលឧស្សាហកម្មរថយន្តរបស់វៀតណាម។ ខេត្តក៏មានគោលការណ៍ណែនាំនិងវិធាន ការមួយចំនួន ដោយបានផ្តោតការយកចិត្តទុកដាក់ដល់ប្រជាជនជាជនជាតិ ភាគតិចផងដែរ។

ក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានផ្តល់មតិយោ បល់លើសំណូមពរមួយចំនួនរបស់ខេត្ត Quang Nam ដែលក្នុងនោះមានការកសាងយន្តការនិងគោលនយោបាយពិសេស ដើម្បីថែរក្សាអភិវឌ្ឍន៍នូវតម្លៃនៃបេតិកភណ្ឌវប្បធម៌ពិភពលោកនៃទីក្រុងបុរាណ Hoi An។  ចំពោះការវិនិយោគលើការធ្វើទំនើបកម្មព្រលានយន្តហោះ Chu Lai  ក្នុងទម្រង់នៃការធ្វើសមាហរណកម្ម នាយករដ្ឋមន្ត្រីបានប្រគល់ភារកិច្ចឱ្យក្រសួងដឹកជញ្ជូនវាយតម្លៃនិងរាយការណ៍ជូននាយករដ្ឋមន្រ្តីឱ្យពិចារណានិងសម្រេចចិត្តភ្លាមៗនៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៩ នេះតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ