នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែតុលានេះ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ក្រោមអធិបតីភាពរបស់ឡាវ ប្រទេសប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៤ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ - ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត ក្រោមប្រធានបទ “អាស៊ានពង្រឹងការតភ្ជាប់និងភាពធន់" បានបើកជាផ្លូវការ។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ  អញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន - ảnh 1នាយករដ្ឋមន្ត្រី  លោក ហ្វាម មិញ ជិញ  និងមេដឹកនាំអាស៊ានបានចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន។ រូបថត៖ VGP/Nhat Bac

ថ្លែងក្នុងពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីសូលីត បានសង្កត់ធ្ងន់ថា ជោគជ័យរបស់អាស៊ានបានរួមចំណែក បង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសសមាជិកនាពេលកន្លងមក។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ អាទិភាពចំនួន ៩ ក្នុងឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ ក្រោមមូលបទ "អាស៊ានពង្រឹងការតភ្ជាប់  និងភាពធន់" សុទ្ធតែសម្រេចបាននូវវឌ្ឍនភាពជាវិជ្ជមាន រួមទាំងការកសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់សសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន និង យុទ្ធសាស្ត្រតភ្ជាប់អាស៊ាន ដើម្បីរៀបចំការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានសង្កត់ធ្ងន់ថា ក្នុងបរិបទអន្តរជាតិបច្ចុប្បន្ន អាស៊ានត្រូវប្រកាន់ខ្ជាប់នូវស្វ័យភាពរបស់ខ្លួន រឹតបន្តឹងកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ  អញ្ជើញចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន - ảnh 2នាយករដ្ឋមន្ត្រី  លោក ហ្វាម មិញ ជិញ  និងមេដឹកនាំអាស៊ានបានចូលរួមសម័យបើកកិច្ចប្រជុំកំពូលអាស៊ាន បានថតរូបអនុស្សាវរីយ៍។ រូបថត៖ VGP/Nhat Bac

បន្ទាប់ពីពិធីបើក លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ រួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន និងទីម័រខាងកើតបានចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ដោយពិភាក្សាអំពីខ្លឹមសារកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងរវាងអាស៊ាន និងដៃគូនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ