នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបថ្នាក់ដឹកនាំសាជីវកម្មបរទេសធំៗដែលកំពុងវិនិយោគនៅវៀតណាម

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយផែនការ និងជំរុញការវិនិយោគនៅខេត្ត Bac Ninh នារសៀលថ្ងៃទី២២ ខែកញ្ញា នៅទីក្រុង Bac Ninh នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំសាជីវកម្មបរទេសដែលកំពុងវិនិយោគធំនៅវៀតណាម។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញទទួលជួបថ្នាក់ដឹកនាំសាជីវកម្មបរទេសធំៗដែលកំពុងវិនិយោគនៅវៀតណាម - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនសាមស៊ុងវៀតណាម   លោក Choi Joo Ho (រូបថត៖ Duong Giang/TTXVN)

ក្នុងជំនួបនេះ អគ្គនាយកក្រុមហ៊ុនសាមស៊ុងវៀតណាម  លោក Choi Joo Ho បានឲ្យដឹងថា បច្ចុប្បន្នសាមស៊ុងវៀតណាម មានទុនវិនិយោគសរុបចំនួន ២២,៤ ពាន់លានដុល្លារអាមេរិក។ ដោយមានការជួយឧបត្ថម្ភយ៉ាងសកម្មពីរដ្ឋាភិបាល ក្រសួង សាខា និងមូលដ្ឋាននៃប្រទេសវៀតណាម សាមស៊ុង បានសម្រេចចិត្តលើយុទ្ធសាស្ត្រវិនិយោគរយៈពេលវែងនៅវៀតណាម។ ក្នុងនោះមានគម្រោងថ្មីដែលមានតម្លៃ១,៨ពាន់លានដុល្លារនៅខេត្ត Bac Ninh។

លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា កិច្ចសហប្រតិបត្តិការ និងការវិនិយោគប្រកបដោយប្រសិទ្ធភាពរបស់សាមស៊ុងនៅវៀតណាម គឺជាគំរូក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាមនិងកូរ៉េខាងត្បូង; យើងសង្ឃឹមថា សាមស៊ុងនឹងបន្តចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅក្នុងដំណើរការផ្លាស់ប្តូរសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចចំណេះដឹង ជាពិសេសឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជាបន្ទះឈីប semiconductor បញ្ញាសិប្បនិមិត្ត  កុំព្យូទ័រ Cloud និងនវានុវត្តន៍។

ទទួលជួបលោក Gary Tseng អគ្គនាយកក្រុមហ៊ុនចំកាត់ Phu My Hung  (តៃវ៉ាន់ ចិន)  លោកនាយករដ្ឋមន្ត្រីបានស្នើថា Phu My Hung អភិវឌ្ឍតំបន់ទីក្រុងបែបអរិយ្យធម៌ និងទំនើបរួមគ្នា ចាំបាច់ត្រូវវិនិយោគលើតំបន់ទីក្រុង និងអចលនទ្រព្យដើម្បីបម្រើដល់ប្រជាជន ទន្ទឹមនឹងនោះ ពិចារណាចូលរួមយ៉ាងស៊ីជម្រៅថែមទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវប្បធម៌ វេជ្ជសាស្ត្រ និងអប់រំនៅវៀតណាម។

ក្នុងជំនួបជាមួយលោក Nakagawa Tetsuyuki អគ្គនាយកក្រុមហ៊ុន Aeon Mall Vietnam នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអះអាងថា រដ្ឋាភិបាលវៀតណាមគាំទ្រដល់អាជីវកម្មរបស់ Aeon Mall ជាពិសេសនៅក្នុងមូលដ្ឋានថ្មី ព្រោះនេះក៏ជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍរបស់ វៀតណាមដែលរដ្ឋាភិបាលកំពុងលើកទឹកចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ