នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phucទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក

(VOVWORLD) -នាព្រឹកថ្ងៃទី១៧តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម  លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phucទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក - ảnh 1 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតអាមេរិក លោក Ted Osius មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគនៅបន្តជាកម្លាំងចលករសម្រាប់ទំនាក់ទំនងនៃ ប្រទេសទាំងពីរ ខណៈដែលពាណិជ្ជកម្មទ្វេភាគី កើនពី៣៦ពាន់លានដុល្លារកាលពី ឆ្នាំ២០១៤ដែលលោកទើបទទួលដំណែងជាឯកអគ្គរដ្ឋទូត ឡើង៥០ពាន់លានដុល្លា នាបច្ចុប្បន្ន។ អបអរសាទរនូវដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីអាមេ រិកលោក Donald Trump នាពេលខាងមុខនោះ លោក Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ ចំពោះការដែលលោកឯកអគ្គរដ្ឋទូតបានរួមចំណែកលើកកំពស់ទំនាក់ ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បង្កើតគ្រឹះស្ថានដើម្បីនាំទំនាក់ទំនងដៃគូលើគ្រប់ វិស័យវៀតណាម-អាមេរិកឲ្យកាន់តែស៊ីជម្រៅ ថែមទៀតនាពេលខាងមុខ ដោយឈរ លើមូលដ្ឋានគោរព្ធរបបនយោ បាយរបស់គ្នាទៅវិញទៅមក។

        រីឯខ្លួនវិញ លោក Ted Osius សង្ឃឹមថា ដំណើរទស្សនកិច្ចវៀត ណាមនាពេលខាងមុខរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ