នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្តែងការគួរសមប្រធានាធិបតីបារាំងលោក Francois Hollande

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្តែងការគួរសមប្រធានាធិបតីបារាំងលោក Francois Hollande - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបសន្តែងការគួរសមប្រធានាធិបតីបារាំងលោក Francois Hollande

(VOVworld)-នាព្រឹកថ្ងៃទី៦កញ្ញា ក្នុងការជួបសម្តែងការគួរសមប្រធានាធិបតីបារាំង
 លោក Francois Hollande ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម
នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បានសម្តែងក្តី
សោមនស្សរីករាយចំពោះកិច្ចចរចាររវាងប្រធានរដ្ឋវៀតណាមលោក Tran Dai Quang
ជាមួយប្រធានាធិបតីលោក Francois Hollande ក៏ដូចជាលទ្ធផលលើគ្រប់វិស័យ ដែល
ទទួលបានក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាមបារាំងនាពេលកន្លងទៅ។ ក្នុង
ជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំងពីរ ជម្រុញ
ថែមទៀតកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង ខំប្រឹង
ប្រែងបង្កើនតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងទ្វេដងនាពេលខាងមុខ។​នាយក​រដ្ឋ
មន្ត្រីលោក Nguyen Xuan Phuc ក៏បានចែករំលែកការព្រួយបារម្មណរបស់បារាំង ចំពោះ
លទ្ធិភេរវកម្មក៏ដូចជាការបាត់បង់ដ៏ធំធេងដែលលទ្ធិភេរវកម្មធ្លាប់បណ្តាលឲ្យ ប្រជាជន
បារាំង។ លោក Nguyen Xuan Phuc មានបំណងថា បារាំង នឹងគាំទ្រគោលជំហរបស់អា
ស៊ានស្តីពីការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍អា
កាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះនៅ សមុទ្រខាងកើតដោយសន្តិ
វិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ
១៩៨២។

        រីឯខ្លួនវិញ ប្រធានាធិបតីបារាំង លោក Francois Hollande បានអះអាងថា បារាំង
ជានិច្ចកាលផ្តល់អាទិភាពសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយវៀត
ណាម។​លោកប្រធានាធិបតីបារាំងបានសង្កត់ធ្ងន់ថា បារាំងនឹងបន្តផ្តោតការយកចិត្ត
ទុកដាក់ជួយឧបត្ថម្ភវៀតណាមលើគ្រប់វិស័យក្នុងនោះមានការទប់ទល់ជាមួយបម្រែ
 បម្រួលអាកាសធាតុ ការកើនឡើងកម្រិតទឹកសមុទ្រ និងកិច្ចការពារបរិស្ថានជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ