នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបអភិបាលក្រុងវៀងច័ន្ទនិងប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបអភិបាលក្រុងវៀងច័ន្ទនិងប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand

(VOVworld)-នារសៀលថ្ងៃទី២៧មិនា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយ អភិបាលក្រុងវៀងច័ន្ទ លោក
Sinlavong Khoutphaythoun។​នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានវាយ
តម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចចរចាររវាងថ្នាក់ដឹកនាំទីក្រុងទាំងពីរហាណូយនិង
វៀងច័ន្ទ។ នាយករដ្ឋមន្ត្រីបានអះអាងថា នឹងពូនជ្រុំចំណងសាមគ្គី មិត្តភាព
ពិសេសរវាងប្រទេសទាំងពីរក្នុងនោះមានរដ្ឋធានីទាំងពីរ។ រីឯខ្លួនវិញ លោក
Sinlavong Khoutphaythoun បានសង្កត់ធ្ងន់ថា នឹងធ្វើអស់ពីកម្លាំងកាយចិត្តរួម
ចំណែកជម្រុញទំនាក់ទំនងរវាងឡាវនិងវៀតណាមនាពេលខាងមុខ។

        នារសៀលថ្ងៃដដែល ​នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញ
ទទួលជួបជាមួយលោក Lim Minh Y-an ប្រធានសម្ព័ន្ធក្រុមហ៊ុន CapitaLand សិង្ហបុរី។
នៅទីនេះ លោក Nguyen Xuan Phuc បានស្នើរឲ្យ CapitaLand បន្តធ្វើការ វិនិយោគទៅ
ក្នុងរូបសណ្ឋានអភិវឌ្ឍន៍ទីក្រុងថ្មីនៅវៀតណាមតាមរយៈគម្រោងការធំៗ ។​ នាយក
រដ្ឋមន្ត្រី មានបំណងថា សម្ព័ន្ធក្រុមហ៊ុននឹងយកចិត្តទុកដាក់លើបណ្តា បញ្ហារៀបចំ
ផែនការមេ រចនាសម្ព័ន្ធសង្គម ក្នុងទីក្រុងថ្មីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ