នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មហុងកុង-វៀតណាម; ឯកអគ្គរដ្ឋទូតប៊ុលហ្គារីនិងអ៊ុយរូហ្គាយប្រចាំនៅវៀតណាម

(VOVWORLD) -  នារសៀលថ្ងៃទី ១៩ ខែមីនា នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រី Marinela Petkova និងឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋអ៊ុយរូហ្គាយលោក Rosario Portell Casanova មកសម្តែងការគួរសម។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មហុងកុង-វៀតណាម; ឯកអគ្គរដ្ឋទូតប៊ុលហ្គារីនិងអ៊ុយរូហ្គាយប្រចាំនៅវៀតណាម - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតប៊ុលហ្គារី លោកស្រី Marinela Petkova 

អបអរសាទរចំពោះលោកស្រី Marinela Petkova ដែលបានមកបំពេញបេសក កម្មជាឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម លោកនាយករដ្ឋមន្ត្រី បានអះអាងថា: វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ខ្ពស់និងចង់ពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ប៊ុលហ្គារីនិងរូបលោកស្រីឯកអគ្គរដ្ឋទូតផ្ទាល់ ជួយគាំទ្រវៀតណាមក្នុងទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ដោយ ជួយជំរុញកិច្ចព្រមព្រៀង EVFTA ដែលត្រូវចុះហត្ថលេខានិងអនុម័តនាពេលឆាប់ៗនេះ។ នាយករដ្ឋមន្ត្រីបានអះអាងថារដ្ឋាភិបាលវៀតណាមតែងតែបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនិងវិនិយោគិនប៊ុលហ្គារីធ្វើពាណិជ្ជកម្មនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានលើកសំណើរចង់ឲ្យភាគីទាំងពីរ រៀបចំកិច្ចប្រជុំលើកទី២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ប៊ុលហ្គារី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិទ្យាសាស្ត្រ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មហុងកុង-វៀតណាម; ឯកអគ្គរដ្ឋទូតប៊ុលហ្គារីនិងអ៊ុយរូហ្គាយប្រចាំនៅវៀតណាម - ảnh 2នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ ឯកអគ្គរដ្ឋទូតនៃសាធា រណរដ្ឋអ៊ុយរូហ្គាយលោក Rosario Portell Casanova 

ក្នុងជំនួបជាមួយលោកស្រី Rosario Portell Casanova ឯកអគ្គរដ្ឋទូតអ៊ុយរូហ្គាយ ដែលអញ្ជើញមកសម្តែងការគួរសមនាឱកាសទទួលបេសកកម្មការទូតនៅវៀតណាម  នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍទំនាក់ទំនងជាមួយបណ្តាប្រទេសអាមេរិកឡាទីននិយាយរួមនិងអ៊ុយរូហ្គាយនិយាយដោយឡែក ព្រមទាំងមានបំណងអភិវឌ្ឍកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។ នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរ បន្តកិច្ចសហប្រតិបត្តិការនិងគាំទ្រគ្នាទៅវិញទៅមក នៅអង្គការអន្តរជាតិនិងវេទិកាពហុភាគី។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយប្រធានសភាពាណិជ្ជកម្មហុងកុង-វៀតណាម; ឯកអគ្គរដ្ឋទូតប៊ុលហ្គារីនិងអ៊ុយរូហ្គាយប្រចាំនៅវៀតណាម - ảnh 3  នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយលោក Jonathan Choi ប្រធានសភាពាណិជ្ជកម្មហុង កុង-វៀតណាមនិងជាប្រធាន Sunwah, ហុងកុង (ចិន) 

ក៏នារសៀលថ្ងៃទី ១៩ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Jonathan Choi ប្រធានសភាពាណិជ្ជកម្មហុង កុង-វៀតណាមនិងជាប្រធាន Sunwah, ហុងកុង (ចិន)។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ ថា កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិននិយាយរួម និងហុងកុងនិយាយដោយឡែក ទទួលបានផ្លែផ្កាក្នុងវិស័យជាច្រើន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍និងវប្បធម៌។ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យសភាពាណិជ្ជកម្ម ហុងកុង-វៀតណាមដើរតួនាទីជាស្ពានតភ្ជាប់និងជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរឲ្យបានខ្លាំងក្លាថែមទៀត។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យសភាពាណិជ្ជកម្មហុងកុង-វៀតណាមមានសកម្មភាពបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងចិនមិនត្រឹមតែអំពីកាហ្វេនិងស្រូវប៉ុណ្ណោះទេ ថែមទាំងលើផលិតផលអាហារសមុទ្រនិងទំនិញផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ