នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដា

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដា - ảnh 1
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកាណាដាលោកស្រី Ping Kitnikone

(VOVworld)-នៅក្នុងជំនួបនារសៀលថ្ងៃទី២០ធ្នូនៅទីស្នាក់ការដ្ឋាភិបាលវៀតណាម
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានជូនពរលោកស្រី Ping Kitnikone ដែល
ទើបនឹងបានតែងតាំងជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម។ នៅទីនេះ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគូសបញ្ជាក់ថា ប្រទេសទាំងពីរកំពុង
មានឱកាសធំធេងជាច្រើនសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសគឺទំនាក់
ទំនងពាណិជ្ជកម្ម វិនិយោគ ឧបត្ថម្ភការអភិវឌ្ឍន៍ (ODA) អប់រំបណ្តុះបណ្តាល និង
ជួបប្រាស្រ័យប្រជាជនជាដើម។ នាយករដ្ឋមន្ត្រីវៀតណាមបានសន្យាថានឹងបង្ក
លក្ខណៈងាយស្រួលសម្រាប់បណ្តាគម្រោងការរបស់កាណាដានៅវៀតណាម។​ភាគី
 ទាំងពីរក៏គប្បីបន្តរួមសហការយ៉ាងស្អិតរមួតនៅវេទិកាតំបន់និងអន្តរជាតិនានា ក្នុង
នោះមានអង្គការសហប្រជាជាតិផងដែរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតកាណាដាលោកស្រី  Ping Kitnikone បានឲ្យដឹងថា​
បច្ចុប្បន្ន វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កាណាដាក្នុងប្លុកអាស៊ាន។
លោកស្រីឯកអគ្គរដ្ឋទូតកាណាដាក៏បានឲ្យដឹងថា នាពេលខាងមុខ នឹងរៀបចំ
អង្គភាពអាជីវកម្មអាកាសចរណ៍មួយក្រុមរបស់កាណាដាមកវៀតណាមស្វែងរកឱ
កាស សហប្រតិបត្តិការផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ