នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: ប្តេជ្ញាកសាងរដ្ឋាភិបាលអេឡិចត្រូនិក

(VOVWORLD) - នាព្រឹកថ្ងៃទី ២៣ ខែកក្កដា នៅទីស្នាក់ការរបស់រដ្ឋាភិបាល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិច ត្រូនិក បានអញ្ជើញជាអធិបតីសន្និសីទអនឡាញនៃគណៈ កម្មាធិការជាតិអំពីរដ្ឋាភិបាលអេឡិចត្រូនិក ជាមួយបណ្តាគណៈកម្មាធិការដឹកនាំការកសាងរដ្ឋាភិបាលអេឡិចត្រូ និក អាជ្ញាធរអេឡិចត្រូនិកនៃក្រសួងស្ថាប័ននិងមូលដ្ឋាននានា។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: ប្តេជ្ញាកសាងរដ្ឋាភិបាលអេឡិចត្រូនិក - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងសន្និសិទអនឡាញ 

អញ្ជើញថ្លែងមតិនៅឯសន្និសីទនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យអង្គប្រជុំផ្តោតលើការពិភាក្សាអំពីស្ថានភាពអនុវត្តន៍ការកសាងរដ្ឋាភិបាល អេ ឡិចត្រូនិកជាពិសេសលើបញ្ហាលំបាកនិងឧបសគ្គមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ ចាត់តាំងភារកិច្ចជាក់ស្តែង ដើម្បីដកបទពិសោធនិងការអនុវត្តន៍ល្អពីមូលដ្ឋាន ក្រសួងនិងមន្ទីរនានា។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីក៏បានក្រើនរំលឹកអោយអង្គប្រជុំ ផ្តោតការពិភាក្សាអំពីដំណោះស្រាយដើម្បីធានាឱ្យបាននូវភាពស៊ីសង្វាក់គ្នាក្នុងរបៀបធ្វើ ក៏ដូចជាការតភ្ជាប់ព្រមៗគ្នា ពីថ្នាក់មជ្ឈឹមដល់ថ្នាក់មូលដ្ឋាន។ ថ្វីត្បិតតែ ដូច្នេះក៏ដោយ ត្រូវធានាសុវត្ថិភាព ក្នុងដំណើរការអនុវត្តន៍រដ្ឋាភិបាលអេឡិចត្រូនិក ប្រសិនបើ មិនមានសុវត្ថិភាពទេ នឹងមិនទាន់អាចប្រើរដ្ឋាភិបាលអេឡិចត្រូនិកជាដាច់ខាត។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ “អំពីចក្ខុវិស័យ ចាំបាច់ត្រូវការកសាងរដ្ឋាភិបាលអេឡិចត្រូនិក ដោយឆ្ពោះទៅរករដ្ឋាភិបាល ឌីជីថលនិងសេដ្ឋកិច្ចឌីជីថល។ នេះគឺជាដំណោះស្រាយនៃទំនាក់ទំនងចំនួន ៤ ពោលគឺទំនាក់ទំនងខាងក្រៅចំនួនពីរ គឺរដ្ឋាភិបាលជាមួយប្រជាជននិងរដ្ឋាភិបាលជាមួយអាជីវកម្ម។ ដោយសារតែគោលដៅរបស់ប្រជាជនដែលយើងត្រូវធ្វើ”។

សូមគូសបញ្ជាក់ថា ក្នុងប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ នាយករដ្ឋមន្ត្រីបានស្នើសុំអោយផ្តោតលើការអនុវត្តការតភ្ជាប់ ការផ្ញើនិងទទួលឯកសារអេឡិចត្រូនិក។ លើស ពីនេះទៅទៀតគឺកសាងប្រព័ន្ធព័ត៌មានសម្រាប់ការដឹកនាំនិងប្រតិបត្តិការ រួមទាំង មូលដ្ឋានទិន្នន័យជាតិជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ