នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ថៃ
(VOVWORLD) -នាព្រឹកថ្ងៃទី១៨សីហា នៅទីក្រុងបាំងកក នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកា៖ សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ថៃ ដែលមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីថៃលោក LanPrajin Juntong ។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម-ថៃ |
នាព្រឹកថ្ងៃទី១៨សីហា នៅទីក្រុងបាំងកក នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកា៖ សហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ថៃ ដែលមានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រីថៃលោក LanPrajin Juntong ។ វេទិកានេះមានសហគ្រាសជាង 500 ចូលរួម ដែលភាគច្រើនគឺជាសហគ្រាសថៃ។ ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានជម្រាបជូនវិនិយោគិនថៃអំពីសមិទ្ធផលសេដ្ឋកិច្ច សង្គម របស់វៀតណាម ក្រោយរយះពេលជាង ៣០ ឆ្នាំផ្លាស់ប្តូរថ្មី។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ការដែលថៃបានមានគំរោងការណ៍វិនិយោគចំនួន៤៧០នៅវៀតណាម ដោយមានទុនសរុបជាង 8 ពាន់លានដុល្លារ៖
“ យើងបានមានការរីកចម្រើនជាច្រើន ប៉ុន្តែនៅតែមានសក្ដានុភាពជាច្រើន ត្រូវជំរុញខ្លាំងថែមទៀត ជាពិសេសក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវការលើកនេះ បន្ទាប់ពីកិច្ចពិភាក្សារវាងខ្ញុំ និងនាយករដ្ឋមន្ត្រី លោក Prayut Chan-ocha - ក៏ដូចជាបណ្ដាសមាជិករដ្ឋាភិបាល នៃប្រទេសទាំងពីរ បានរំពឹងថាកិច្ចសហប្រតិបត្តិការវិនិយោគទុនទូលំទូលាយថ្មីរវាងវៀតណាមនិងថៃនឹងត្រូវបានលើកកម្ពស់នៅក្នុងពេលខាងមុខនេះ។ មិនត្រឹមតែនៅក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យសំខាន់ៗដទៃទៀត នឹងត្រូវបានយកចិត្តទុកដាក់ដោះស្រាយដើម្បីបង្កើតបរិយាកាសដ៏ល្អបំផុតសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ រួមគ្នាអភិវឌ្ឍន៍។”
ក្នុងវេទិកានេះ បណ្ដាសហគ្រាសនៃប្រទេសទាំងពីរបានផ្លាស់ប្តូរអំពីឯកសារ កិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នាក្នុងវិស័យជាច្រើនដែរ៕