នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជូនពរឆ្នាំថ្មីដល់កម្មាភិបាលនិងប្រជាជនទីក្រុង Da Nang
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ កុម្ភៈ ជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនានិងជូនពរឆ្នាំថ្មីដល់បញ្ជាការយោធា នគរបាលនិងកងទ័ពការពារព្រំដែននៃទីក្រុង Da Nang។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់កងកម្លាំងប្រដាប់អាវុធនៃទីក្រុង Da Nang |
តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះសមិទ្ធផលដែលកងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang ទទួលបានក្នុងឆ្នាំកន្លងមក ដោយបានការពារល្អនូវសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សង្គម ហើយអធិប តេយ្យភាពជាតិត្រូវបានរក្សាយ៉ាងរឹងមាំផងដែរ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ថា ឆ្នាំថ្មីឆ្នាំ ២០១៩នេះ កងកម្លាំងប្រដាប់អាវុធទីក្រុង Da Nang គួរតែបន្តអនុវត្តនូវភារកិច្ចដែលបានប្រគល់ជូន ធានាសន្តិសុខនយោបាយ សណ្តាប់ ធ្នាប់សុវត្ថិភាពសង្គម រួមចំណែកដល់ការអភិវឌ្ឍទីក្រុងនិងបុព្វហេតុកសាងនិងការ ពារមាតុប្រទេស៕