នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅ Hamburg

(VOVWORLD) -នារសៀលថ្ងៃទី៧កក្កដា (តាមម៉ោងតំបន់)នៅខាងក្រៅសន្និសីទកំពូល G-20 នៅ ទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួប សន្ទនាទ្វេភាគីជាផ្លូវការជាមួយប្រធានធិបតី កូរ៉េខាងត្បូង លោក Moon Jae-in និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcorm Turnbull។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc និងប្រធានាធិបតី លោក Moon Jae-in បានឯកភាព ជម្រុញដំណើរទស្សនកិច្ចនិងការជួបប្រាស្រ័យជាន់ខ្ពស់ ក្នុងឱ កាសរំលឹកខួបលើកទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម កូរ៉េខាងត្បូង ក្នុងឆ្នាំ២០១៧ ជម្រុញថែមទៀត កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ យោគ និងជួបប្រាស្រ័យវប្បធម៌រវាងប្រទេសទាំងពីរ រួមទាំងខិតខំប្រឹងប្រែងនាំតម្លៃ ប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១០០ពាន់លានដុល្លារនាឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាទ្វេភាគីនៅ Hamburg - ảnh 1 យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីជាផ្លូវការជាមួយប្រធានធិបតី កូរ៉េខាងត្បូង លោក Moon Jae-in 

        នៅក្នុងជំនួបរវាងលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcoim Turnbull  នាយករដ្ឋមន្ត្រីអូស្រ្តាលីបានអះអាងថា អូស្ត្រាលីមានបំ ណងលើកកំពស់ទំនាក់ទំនងជាមួយវៀតណាមឡើងកម្រិតដៃគូយុទ្ធសាស្ត្រ។

        ស្តីពីបញ្ហាសមុទ្រខាងកើត ថ្នាក់ដឹកនាំទាំងអូស្ត្រាលីនិងកូរ៉េខាងត្បូង សុទ្ធតែ ចែករំលែកនូវទស្សនៈអំពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាពនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះ ដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២(UNCLOS) ។

        ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនា ជាមួយប្រធានាធិបតីទួរគី នាយករដ្ឋមន្ត្រីសិង្ហបុរីនិងនាយករដ្ឋមន្ត្រីកាណាដាផងដែរ៕

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel

(VOVWORLD) -នាយប់ថ្ងៃទី៦កក្កដា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានចាកចេញពីទីក្រុងប៊ែកឡាំង ធ្វើដំណើរទៅ ទីក្រុង Hamburg។ នៅទីនេះ លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ។ 

ប្រតិកម្មទៅវិញ

ផ្សេងៗ