នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន LG
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់សម្ព័ន្ធក្រុមហ៊ុន LG លោក Yoon Dae Hee |
(VOVworld)-នារសៀលថ្ងៃទី១៦សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអតីតរដ្ឋមន្ត្រីសម្របសម្រួលគោល
នយោបាយនៃខុទ្ធកាល័យនាយករដ្ឋមន្ត្រូកូរ៉េខាងត្បូង លោក Yoon Dae Hee ដែល
កំពុងបំពេញទស្សនកិច្ចនៅ វៀតណាមក្នុងនាមជាទីប្រឹក្សាជាន់ខ្ពស់របស់សម្ព័ន្ធ
ក្រុមហ៊ុន LG។នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាម
វាយតម្លៃខ្ពស់ចំពោះកម្មវិធីចែករំលែកចំណេះដឹង ដោយកូរ៉េខាងត្បូងជួយឧបត្ថម្ភ
ដោយមានខ្លឹមសារសម្បូរបែប ជាក់ស្តែងនិងចាំបាច់សម្រាប់ វៀតណាម។នាយក
រដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀត ណាមនឹង
បង្កលក្ខណៈងាយស្រួលសម្រាប់សម្ព័ន្ធក្រុមបរទេសក្នុងនោះមានកូរ៉េខាងត្បូង
មកធ្វើការវិនិយោគនិងបើកទូលាយអាជីវកម្មនៅវៀតណាម ក៏ដូចជាបង្កលក្ខណៈ
ងាយ ស្រួលដើម្បីកិច្ចសហប្រតិបត្តិការវៀតណាម-កូរ៉េបន្តការអភិវឌ្ឍន៍ប្រកប
ដោយប្រសិទ្ធិភាព នាពេលខាងមុខ៕