នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង

(VOVWORLD) -នារសៀលថ្ងៃទី៤មិថុនានៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Song Young-moo។ 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Song Young-moo

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានគាំទ្ររាល់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការជម្រុញកិច្ចសន្ទនានិងដោះស្រាយដោយសន្តិវិធីនូវបញ្ហានុយក្លេអ៊ែររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ វៀតណាមក៏គាំទ្រនូវគោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងនោះបានចាត់ទុកវៀតណាមជាដៃគូស្នូល ហើយវៀតណាមត្រៀមជាស្រេចដើរតួនាទីសកម្មក្នុងការជម្រុញទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង។ នាយករដ្ឋមន្ត្រីមានបំណងថា កូរ៉េខាងត្បូង បន្តគាំទ្រទស្សនៈរបស់វៀតណាមក្នុងការកសាងសមុទ្រខាងកើតជាតំបន់សន្តិភាព សហប្រតិបត្តិការ មិត្តភាព គោរពច្បាប់អន្តរ ជាតិនិងសេរីភាពនាវាចរណ៍ អាកាសចរណ៍។

រីឯខ្លួនវិញ រដ្ឋមន្ត្រីការពារជាតិ Song Young-moo ក៏បានអះអាងវាយតម្លៃខ្ពស់ចំពោះទស្សនៈរបស់វៀតណាមអំពីបញ្ហាសន្តិភាពលើឧបទ្វីបកូរ៉េ ព្រមទាំងលើកច្បាស់ថា កូរ៉េយកចិត្តទុក ដាក់ យ៉ាងខ្លាំងលើបញ្ហាសេរីភាពនាវាចរណ៍ អាកាសចរណ៌នៅសមុទ្រខាងកើតនិងចាត់ទុកនេះជាខ្សែផ្លូវល្បឿនលឿនតភ្ជាប់ប្រទេសនានា។ លោករូបនេះក៏បានអះអាងថា បើកទូលាយជានិច្ចកាណាល់សន្ទនាជាប្រចាំជាមួយភាគីវៀតណាមនិងត្រៀមជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមលើវិស័យការពារជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ