នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបទ្វេភាគីនៅខាងក្រៅនៃពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន
(VOVWORLD) - ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃប្រ ទេសទាំង ៣រូប បានផ្លាស់ប្តូរយោបល់លើវិធានការមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសនៅពេលដែល វៀតណាមធ្វើជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃ យ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអាណត្តិ ២០២០-២០២១។
នារសៀលថ្ងៃទី ២២ ខែតុលា បន្ទាប់ពីបានចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសាធារណរដ្ឋឆែក លោក Andrei Babis, ប្រធានាធិបតីប៊ុលហ្គារី Rumen Radev និងប្រធានាធិបតីអាល់បានី លោក Ilir Meta ដើម្បីពិភាក្សាលើវិធានការមួយចំនួន សម្រាប់នាំទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសកាន់តែស៊ីជម្រៅ ក្នុងបរិបទ ឆ្ពោះទៅអបអរសាទរខួបលើកទី ៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង៣ នាឆ្នាំ ២០២០ខាងមុខ។
ក្នុងជំនួបទាំងនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំង ៣រូប បានផ្លាស់ប្តូរយោបល់លើវិធាន
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយនឹងប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev |
ការមួយចំនួនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវេទិកាអន្តរ ជាតិនិងតំបន់ ជាពិសេសនៅពេលដែលវៀតណាមធ្វើជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងអាណត្តិ ២០២០- ២០២១។ រួមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំង ៣ រូប បានសង្កត់ធ្ងន់ពីសារសំខាន់នៃការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខនិងសុវត្ថិភាពនាវាចរណ៍នៅសមុទ្រខាងកើត ដោយគាំទ្រការដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
នៅឯជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc, សមភាគី ឆេក លោក Andrei Babis បានអះអាងថា លោកនឹងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Bambo Airways របស់វៀតណាម បំពេញនូវបែបបទចាំបាច់ដើម្បីបើកដំណើរការផ្លូវហោះហើរត្រង់ផ្ទាល់រវាងទីក្រុងហាណូយនិងក្រុងប្រាកដោយងាយស្រួលក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយប្រធានាធិបតីប៊ុលហ្គារីលោក Rumen Radev, នាយករដ្ឋមន្រ្តីវៀ តណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កលក្ខណៈងាយស្រួលបំផុត សម្រាប់ប៊ុលហ្គារីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន នៅពេលដែលវៀតណាមធ្វើជាប្រធានក្នុងឆ្នាំ ២០២០។ លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា ប៊ុលហ្គារីនឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVIPA ឆាប់ៗនេះ និងបន្តជំរុញសភាអឺរ៉ុប ឱ្យផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង EVFTA។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និង សមភាគីឆេក លោក Andrei Babis |
នៅក្នុងជំនួបរវាងនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងប្រធានាធិបតីអាល់បានី Ilir Meta ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបង្កើនការផ្លាស់ប្តូរព័ត៌មាន ក្នុងនោះមានការរៀបចំវេទិកាពាណិជ្ជកម្មនិងសេដ្ឋកិច្ចសម្រាប់អាជីវកម្មនិង ប្រជាជននៃប្រទេសទាំងពីរចាប់យកនូវឱកាសពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព ជំរុញការចរចានិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការវាយពន្ធពីរដងនិងកិច្ចព្រមព្រៀងការពារនិងជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ដើម្បីបង្កើតមូលដ្ឋានអំណោយផលសម្រាប់ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការអាជីវកម្ម។
នាយប់ថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីលាងសោយភោជន៍រៀបចំដោយព្រះចៅអធិរាជនិងព្រះមហេសីជប៉ុន។ នេះក៏ជាសកម្មភាពចុងក្រោយនៅក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៕