នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ១០ ធ្នូ នៅទីស្នាក់ការកណ្តាលរដ្ឋាភិបាល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនូវែលសេឡង់លោកស្រី Wendy Matthews ក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតមកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំនៅវៀតណាម |
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរតែងតែមានភាពជិតស្និទ្ធនៅគ្រប់ជាន់ថ្នាក់ និងមានកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ ហើយលោកចង់ឲ្យប្រទេសទាំងពីរបន្តជំរុញប្រៀបខ្លាំងរបស់ខ្លួន ដើម្បីបង្កើនទំហំពាណិជ្ជកម្ម នាពេលអនា គត។ លោកនាយករដ្ឋមន្រ្តីវៀតណាមក៏បានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងយ៉ាងល្អនូវជំងឺរាតត្បាតកូវីដ-១៩ របស់ប្រទេសនូវែលហ្សេឡង់ ហើយបានបញ្ជាក់ថា ទោះបីជំងឺកូវីដ ១៩ នេះនៅតែវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅលើពិភពលោកក៏ដោយ ក៏រដ្ឋាភិបាលវៀតណាមតែងតែខិតខំគ្រប់គ្រងនិងការពារ សុវត្ថិភាពរបស់ប្រជាជនចំពោះមុខជំងឺកាចសាហាវនេះជានិច្ច។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតនូវែលសេឡង់ លោកស្រី Wendy Matthews បានសង្កត់ធ្ងន់ថា នូវែលសេឡង់ចង់រៀនសូត្របទពិសោធន៍របស់វៀតណាមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអនឡាញ។ លោកស្រីឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ថ្វីត្បិតតែជំងឺកូវីដ ១៩ បង្កឧបសគ្គក៏ដោយ ប៉ុន្តែក៏បានបង្កើតឱកាសជាច្រើនសម្រាប់សហគ្រាសនូវែលសេឡង់ ក្នុងការជំរុញការវិនិយោគនៅវៀតណាម៕