នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang
|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅបំពេញការងារនៅខេត្ត Cao Bang |
(VOV)_នាព្រឹកថ្ងៃទី៨ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
បានអញ្ជើញទៅបំពេញការងារនៅឃុំ Ly Bon ស្រុក Bao Lam ខេត្ត Cao Bang។ ថ្លែង
មតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនពរចូលឆ្នាំថ្មីចំពោះ
រដ្ឋអំណាចនិងប្រជាជនក្នុងតំបន់។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជា
ណែនាំរដ្ឋអំណាចតំបន់ត្រូវពិភាក្សាអំពីគោលនយោបាយដើម្បីជួយអោយប្រជាជនរួច
ផុតពីភាពក្រីក្រ។ លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ ប្រជាជនត្រូវប្តេជ្ញាចិត្តកាត់បន្ថយភាពក្រី។ ទោះបីជា លំបាកយ៉ាងណាក៏ដោយ
ប៉ុន្តែរដ្ឋក៏ជួយឧបត្ថម្ភអោយកូនចៅជនរួមជាតិបានទៅរៀនដែរ។ នេះជាមាគា៍
មួយដើម្បីកាត់បន្ថយភាពក្រីក្រ ថែមទាំងធ្វើមានទៀតផង៕”