នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជួបជាមួយប្រធានសភាជាន់ទាបស្វីស

(VOVWORLD) - លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យលោកប្រធាននិងសភាជាន់ទាប ជំរុញនិងលើកទឹកចិត្តសហគ្រាសស្វីសមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យដែលស្វីសមានប្រៀបខ្លាំង ហើយវៀត ណាម មានតម្រូវការ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ជួបជាមួយប្រធានសភាជាន់ទាបស្វីស - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយប្រធានសភាជាន់ទាបស្វីស Martin Candinas (រូបថត៖ Duong Giang/TTXVN)

នារសៀលថ្ងៃទី ៣០ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយប្រធានក្រុមប្រឹក្សាជាតិស្វីស (សភាជាន់ទាប) លោក Martin Candinas ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា៖ វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្វីស។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ភាគីទាំងពីរគួរតែបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន; សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី។

លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឲ្យលោកប្រធាននិងសភាជាន់ទាប ជំរុញនិងលើកទឹកចិត្តសហគ្រាសស្វីសមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យដែលស្វីសមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា៖ ហិរញ្ញវត្ថុ - ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មផលិតកម្ម ឱសថ ការកែច្នៃផលិតផលកសិកម្ម ថាមពលកកើតឡើងវិញ សេវាកម្មទេសចរណ៍។ រដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មស្វីស បើកទូលាយការវិនិយោគ និងធ្វើអាជីវកម្មរយៈពេលវែងនៅវៀតណាម។

លោកនាយករដ្ឋមន្ត្រីបានស្នើស្វីស ក្នុងនាមជាប្រទេសដែលមានសំឡេងសំខាន់ក្នុងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) បន្តជំរុញការបញ្ចប់ការចរចារដំណាក់កាលដំបូងសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EFTA។ វៀតណាមតែងតែត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយប្រទេសស្វីស ក៏ដូចជាប្រទេសសមាជិក EFTA ផ្សេងទៀត ដើម្បីបិទគម្លាតលើបញ្ហាដែលនៅសេសសល់រវាងភាគីទាំងពីរក្នុងពេលឆាប់ៗនេះ។

រីឯខ្លួនវិញ ប្រធានសភាជាន់ទាបស្វីស Martin Candinas បានអះអាងថា វៀតណាមមានតួនាទីយុទ្ធសាស្ត្រក្នុងទំនាក់ទំនងរបស់ស្វីសជាមួយអាស៊ីអាគ្នេយ៍។ ស្វីសនឹងបន្តផ្តល់អាទិភាពដល់វៀតណាមលើជំនួយអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយវៀតណាម។ ប្រទេសស្វីសចាប់អារម្មណ៍ និងមានបំណងចង់ចុះហត្ថលេខាក្នុងពេលឆាប់ៗនេះនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EFTA ដែលត្រូវបានរំពឹងថានឹងចុះហត្ថលេខាដោយភាគីទាំងពីរនៅឆ្នាំក្រោយ។ ប្រធានសភាជាន់ទាបស្វីស Martin Candinas គាំទ្រគោលជំហររបស់វៀតណាម និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើការធានាសន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ