នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស
(VOVWORLD) - លោកនាយករដ្ឋមន្ត្រី Pham Minh Chinhបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសទំនាក់ទំនងនយោបាយ-កិច្ចការបរទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច បើទោះបីជា មានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរឯកអគ្គរដ្ឋទូត Uladzimir Baravikou ចំពោះការទទួលបេសកកម្មការទូតនៅវៀតណាម (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបេឡារុស្សប្រចាំនៅវៀតណាម លោក Uladzimir Baravikou ដែលអញ្ជើញចូលជួបសម្តែងការគួរសមក្នុងឱកាសទទួលបេសកកម្មការទូតវៀតណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinhបានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ស្វាគមន៍ចំពោះវឌ្ឍនភាពជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក ជាពិសេសទំនាក់ទំនងនយោបាយ-កិច្ចការបរទេស ពាណិជ្ជកម្ម សេដ្ឋកិច្ច បើទោះបីជា មានការលំបាកដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ ១៩ ក៏ដោយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដើម្បីពិភាក្សាអំពីវិធានការជាក់ស្តែង ជាពិសេស ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងបេឡារុស រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនិយាយដោយឡែក ក៏ដូចជាជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និយាយរួម។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិង EAEU; បេឡារុស្សបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមកាន់តែច្រើន ជាពិសេសផលិតផលកសិកម្ម និងជលផលចូលទីផ្សារបេឡារុស្ស រួមចំណែកដល់តុល្យភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ ក្នុងនោះមានការគាំទ្រគ្នាទៅវិញទៅមកសម្រាប់បេក្ខភាពនៅអង្គការអន្តរជាតិផងដែរ។
ទិដ្ឋភាពនៃជំនួប |
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Uladzimir Baravikou បានបញ្ជាក់ថា បេឡារុស្ស តែងតែគោរពនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរ។ លោកបានអះអាងថា ក្នុងអាណត្តិរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ដោយផ្តោតលើសេដ្ឋកិច្ច និងពាណិជ្ជកម្ម៕