នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា លោក ហួត ហាក់
(VOVWORLD) - នាថ្ងៃទី ១០ មិថុនា អញ្ជើញថ្លែងក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ និងគណៈប្រតិភូក្រសួងអធិការកិច្ច នៃព្រះរាជាណា ចក្រកម្ពុជាដែលកំពុងបំពេញទស្សនកិច្ចនៅវៀត ណាម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់ថា វៀតណាមតែងតែយកចិត្តទុក ដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែងជាមួយកម្ពុជា។
នាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព; បន្តជំរុញការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ រួមគ្នាឆ្ពោះទៅគោលដៅឆាប់ឈានដល់ ២០ ពាន់លានដុល្លារក្នុងពាណិជ្ជកម្មទ្វេភាគី។ រួមជាមួយនឹងប្រទេសឡាវ បន្តពង្រឹង និងពង្រីកសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី វៀតណាម-ឡាវ-កម្ពុជា។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញើញទទួលជួបរដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា លោក ហួត ហាក់ (រូបថត៖ Dương Giang/TTXVN) |
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីកម្ពុជានឹងបន្តយកចិត្តទុកដាក់ និងជួយដោះស្រាយរាល់ការលំបាកសម្រាប់ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជា ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចវៀតណាមដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅកម្ពុជា។ ជាមួយគ្នានោះ ប្រកាន់យ៉ាងខ្ជាប់ខ្ជួនក្នុងគោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពប្រើប្រាស់ទឹកដីរបស់ប្រទេសមួយដើម្បីបំផ្លាញសន្តិសុខ និងផលប្រយោជន៍របស់ប្រទេសម្ខាងទៀត; ខិតខំដោះស្រាយការបោះបង្គោលព្រំដែនគោកប្រមាណ ១៦% នៃព្រំដែនដែលនៅសេសសល់ កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។
ចំណែកឯរដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា លោក ហួត ហាក់ បានអះអាងបន្តការខិតខំប្រឹងប្រែង ដើម្បីរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងយូរអង្វែង” ស្របតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរផងដែរ៕