នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញទទួលជួបស្ថាបនិកក្រុមហ៊ុន Infosys Group របស់ឥណ្ឌា
Vu Khuyen -  
(VOVWORLD) - នាថ្ងៃទី ២០ ឧសភា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Nagavara Ramaroa Narayana Murthy អតីតប្រធាន និងជាស្ថាបនិក Infosys ដែលជាសម្ព័ន្ធក្រុមហ៊ុនព័ត៌មានវិទ្យាឈានមុខគេរបស់ឥណ្ឌាដែលមានមូលធនកម្មរហូតដល់ ៧០ ពាន់លានដុល្លារអាមេរិក មានបុគ្គលិកជាង ៣២០.០០០ នាក់ ហើយប្រាក់ចំណូលកាលពីឆ្នាំមុនបានកើនឡើងដល់ជាង ១៨ ពាន់លានដុល្លារអាមេរិក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Nagavara Ramarao Narayana Murthy អតីតប្រធាន និងជាស្ថាបនិកក្រុមហ៊ុន Infosys Group (រូបថត៖ VGP/Nhat Bac) |
អញ្ជើញស្វាគមន៍លោក Narayana Murthy មកបំពេញទស្សនកិច្ច និងធ្វើការជាមួយដៃគូវៀតណាមក្នុងវិស័យព័ត៌មានវិទ្យា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានមានប្រសាសន៍ថា នាពេលថ្មីៗនេះ រូបលោកផ្ទាល់និងលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានព្រមព្រៀងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាបន្ថែមទៀត ឲ្យសមស្របនឹងសក្ដានុពលនៃទំនាក់ទំនងវៀតណាម-ឥណ្ឌា។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឥណ្ឌានិយាយជារួម និង Infosys និយាយដោយឡែក ក៏ដូចជាលោក Narayana Murthy ផ្ទាល់ តែងតែជួយឧបត្ថម្ភវៀតណាមក្នុងការកៀងគរធនធានដើម្បីអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យា ឧស្សាហកម្មសូហ្វវែរ បញ្ញាសិប្បនិមិត្ត បន្ទះឈីប Semiconductor; ការចែករំលែកបទពិសោធន៍ ការគិត ការផ្ទេរបច្ចេកវិទ្យា; កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្ស; សុក្រិតរបៀបរបប និងច្បាប់ ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ឧស្សាហកម្មសូហ្វវែរ បញ្ញាសិប្បនិម្មិត និងឧបករណ៍អេឡិចត្រូនិក។ គាំទ្រសហគ្រាសវៀតណាមចូលរួមនៅក្នុងសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់សកលក្នុងវិស័យនេះ។
អតីតប្រធានក្រុមហ៊ុន Infosys Group បានសម្តែងការកោតសរសើរចំពោះវៀតណាមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ; យល់ស្របនឹងយោបល់របស់លោកនាយករដ្ឋមន្ត្រី; វាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់វៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល និងសេដ្ឋកិច្ចឌីជីថល; ហើយលោកបានឲ្យដឹងថា Infosys ត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការ និងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មាន ការច្នៃប្រឌិត ទិន្នន័យធំ បញ្ញាសិប្បនិម្មិត កុំព្យូទ័រលើពពក... តាមសំណើរបស់លោកនាយករដ្ឋមន្ត្រីផងដែរ៕
Vu Khuyen