នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅខេត្ត Thai Binh

នាយករដ្ឋមន្ត្រីលោកNguyen Xuan  Phuc អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅខេត្ត Thai Binh - ảnh 1
នាយករដ្ឋមន្ត្រីលោកNguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទជំរុញវិនិយោគនៅខេត្ត Thai Binh

(VOV)_នាថ្ងៃទី៨មេសា នៅខេត្ត Thai Binh បានប្រារព្វឡើងសន្និសីទ​ជំរុញវិនិ
យោគនៅខេត្ត Thai Binh។នេះជាឱកាសដើម្បីផ្សព្វផ្សាយអំពី​សក្តានុភាព​ ឧត្តមភាព
ក្នុងវិស័យកសិកម្ម ជនបទដើម្បីទាក់ទាញវិនិយោគិននៅ​ក្នុងនិងក្រៅខេត្តមកបោះ
ទុនវិនិយោគនៅខេត្ត Thai Binh។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រីវៀតណាម លោក
 Nguyen Xuan Phuc បានអះអាងថា៖

        “ យើងត្រូវប្រើប្រាស់គំនិតថ្មីក្នុងដំណាក់កាលថ្មី ក្នុងវិស័យកសិកម្ម។ ប្រការនេះ
សំខាន់ណាស់។ យើងត្រូវការជំរុញកសិកម្មជនបទឈានទៅមុខ។”

        នាយករដ្ឋមន្ត្រីបានចាត់ទុកថា៖ កំណែទម្រង់នាបច្ចុប្បន្ន ត្រូវផ្អែកទៅលើ​ស្មារតី
ច្នៃប្រឌិត រំដោះ និងពង្រីកតួនាទីរបស់អង្គភាពអាជីវកម្ម របស់មណ្ឌល​ឯកជន ក្នុង
ផលិតកម្មកសិកម្ម។ ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនាបច្ចុប្បន្ន បណ្ដាតំបន់ត្រូវពង្រីក
តួនាទីរបស់អង្គភាពអាជីវកម្ម នាំអង្គភាពអាជីវកម្មមកដល់ជនបទ។ 

        នារសៀលថ្ងៃនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ
ទៅទស្សនាមូលដ្ឋានផលិតកម្ម អាជីវកម្មមួយចំនួន និងគ្រួសារគោល​នយោបាយនៅ
ក្នុងតំបន់ខេត្ត Thai Binh៕

ប្រតិកម្មទៅវិញ

ផ្សេងៗ