នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុនិងចូលរួមសន្និសីទ G7 បើកទូលាយ

នាយករដ្ឋមន្ត្រីវៀតណាមចាប់ផ្តើមដំណើរទស្សនកិច្ចនៅជប៉ុនិងចូលរួមសន្និសីទ G7 បើកទូលាយ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអ៊ីតាលី

          (VOV)_នារសៀលថ្ងៃទី២៥ឧសភា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម 
លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត​អ៊ីតាលី លោកស្រី 
Cecllia Piccioni ។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងគោលបំណងថា៖ ប្រទេសទាំងពីរត្រូវបង្កើនថែម​ទៀត​កិច្ចសហប្រតិបត្តិការ វិនិយោគ  ពាណិជ្ជកម្ម នាំមកនូវផលប្រយោជន៍សំរាប់​ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹង
នោះ នាយករដ្ឋមន្ត្រីក៏បានចាត់ទុកថា៖ ​សក្ដានុភាពសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរនៅធំធេងណាស់ ហើយសង្ឃឹម​ថារដ្ឋាភិបាលនៃប្រទេសទាំងពីរយកចិត្តទុក
ដាក់ថែមទៀត ដើម្បីកិច្ចសហប្រតិ​បត្តិការប្រកបដោយជាក់ស្ដែង និងប្រសិទ្ធិភាព
ថែមទៀត។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីអ៊ីតាលីជួយឧបត្ថម្ភវៀតណាមក្នុង
វិស័យបណ្ដុះបណ្ដាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ និងវិស័យផ្សេងៗដែល
ភាគីទាំងពីរយកចិត្តទុកដាក់​ដូចគ្នា។ រីឯ លោកស្រី Cecllia Piccioni បានអោយដឹង
ថា៖ ក្នុងរយៈពេ​ល​ប៉ុន្មានឆ្នាំជិតៗនេះ ថ្នាក់ដឹកនាំអ៊ីតាលីជានិច្ចកាលអះអាងថា៖​
វៀតណាមជាដៃគូរដ៏សែនសំខាន់។

នារសៀលថ្ងៃទី ២៦ ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមបានចូលរួមការ សន្ទនាគោលនយោបាយសេដ្ឋកិច្ចជាន់ខ្ពស់រវាងវៀតណាមនិងជប៉ុនក្រោមប្រធាន បទ «វៀតណាមធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍» នៅទីក្រុង  Nagoya របស់ជប៉ុន។ ថ្លែងមតិនៅ ទីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានលើកច្បាស់ថា៖

«វៀតណាមគប្បីកសាងបរិយាកាសវិនិយោគអាជីវកម្មល្អថែមទៀតក្នុង តូបប្រទេស ចំនួន ៤ ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ដំណាក់កាល ២០១៦ - ២០១៧។ ដើម្បី ទទួលគោលដៅនេះ សន្ទស្សអភិវឌ្ឍន៍ដូចជាហេដ្ឋារចនាសម្ព័ន្ធ បែបបទរដ្ឋបាល ការបណ្តុះ បញ្ដាលប្រភពធនធានមនុស្សគឺជាបញ្ហាចំពោះវៀតណាម។ ជាពិសេស ការគោរពសមភាព រវាងសេដ្ឋកិច្ចគ្រប់ស្រទាប់ បង្កលក្ខណៈងាយស្រួល ដើម្បីអាជីវកម្មអភិវឌ្ឍន៍។ វៀតណាម នឹងលុបចោលរាល់របាំងដើម្បីអាជីវករនឹង នរចិត្តវិនិយោគចូលក្នុងវៀតណាម កាត់បន្ថយ ពេលវេលាផ្តល់បែបបទរដ្ឋបាល សំរាប់វិនិយោគិន។ ច្បាប់វិនិយោគធ្វើវិសោធនកម្មរបស់ វៀតណាមគឺជាភាពជឿន លឿនក្នុងតំបន់។ ពេលវេលាផ្តល់លិខិតអនុញត្តិវិនិយោគត្រូវបាន កាត់បន្ថយពី ៤៥ ថ្ងៃដល់ ១៥ ថ្ងៃ សំដៅកាត់បន្ថយចំណាយសំរាប់វិនិយោគិន៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ