នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang


នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបើកការដ្ឋានសំណង់សំខាន់ៗជាច្រើននៅខេត្ត Kien Giang (VOV)

        Vovworld-នាព្រឹកថ្ងៃទី២៨មេសា គណៈកម្មាធិការប្រជាជនខេត្ត Kien Giang
បានរៀបចំពិធីបើកការដ្ឋានសាងសង់សំណង់ស្នូលចំនួន៣គឺមន្ទីពេទ្យ​ពហុព្យា
បាលថ្មីខេត្ត Kien Giang ​សាលាអនុវិទ្យាល័យ វិទ្យាល័យ Vo Van Kiet និង​នគរ
សមុទ្រ Tay Rach Gia។​ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន
អញ្ចើញចូលរួមពិធីបើកការដ្ឋានបណ្ដាសំណង់នេះ។

        មន្ទីពេទ្យពហុព្យាបាលថ្មីខេត្ត Kien Giang ដោយមានកំរិតវិនិយោគ​សរុប​ជិត
៣លានលានដុងដែលគ្រោងនឹងសំរេចនាឆ្នាំ២០១៨។ សាលាអនុវិទ្យាល័យ
វិទ្យាល័យ Vo Van Kiet ជាគំរោងការជួយឧបត្ថម្ភពីប្រភពចលនា​សង្គមនីយកម្ម​
ដោយមានចំនួនទុនជាង១សែនលានដុង។ រីឯគំរោងការណ៍មណ្ឌលនគរ​ថ្មី​នៅ​
ភាគពាយ័ព្យទីក្រុង Rach Gia ត្រូវបានកសាងលើផ្ទៃដីជិត១០០ហិតតា។ គំរោង
ការណ៍នេះត្រូវបានវិនិយោគដោយប្រភពទុនក្រៅថវិការរដ្ឋដោយមានកំរិត​វិនិយោគជាង១លាន៣សែនលានដុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ