នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសិទអនុវត្តភារកិច្ចឆ្នាំ២០១៣នៃផ្នែកធនាគានិងផ្នែកយុត្តិធម៌

(VOV) – នាព្រឹកថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានចូលរួមនិងបញ្ជាណែនាំសន្និសិទអនុវត្តភារកិច្ចឆ្នាំ ២០១៣ នៃ
ផ្នែកធនាគា។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ភារកិច្ចសំខាន់មួយ
ក្នុងចំណោមភារកិច្ចសំខាន់របស់ផ្នែកធនាគាគឺប្រមូលផ្តុំទៅលើការអនុវត្តគោលដៅ
រាំងស្កាត់អាតិផរណា។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីបានស្នើឲ្យធនាគាជាតិបន្ត
អនុវត្តរាល់វិធានការណ៍ធានាសុវត្តិភាពទូទាត់និងសកម្មភាពនៃប្រព័ន្ធបណ្ដាអង្គការ
ឥណទានដោយព្រមៗគ្នា។ នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យធនាគាជាតិគួបផ្សំយ៉ាងជិត
ស្និតជាមួយបណ្ដាក្រសួងផ្នែកដើម្បីមានដំណោះស្រាយជាក់ស្តែងសំដៅជួយឧបត្ថម្ភ
បណ្ដាអង្គភាពអាជីវកម្ម ផងដែរ។ថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រី Nguyen
Tan Dung បានសង្កត់ធ្ងន់ថា៖
“ដើម្បីសម្រេចល្អភារកិច្ចរបស់ធនាគាជាតិ ថ្នាក់ដឹកនាំនិងកម្មាភិបាលគ្រប់រូប នៃធនាគាធាតិត្រូវគ្រប់គ្រងគោលនយោបាយរូបីយវត្ថុដ៏ល្អថែមទៀត។ ជាពិសេសគឺយើងត្រូវរាំងស្កាត់អតិផរណាល្អជាងប្រៀបនឹងឆ្នាំ ២០១២។ នេះគឺជាការប្តេជ្ញាចិត្តរបស់ បក្ស រដ្ឋសភា និង រដ្ឋាភិបាលវៀតណាម៕”

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសិទអនុវត្តភារកិច្ចឆ្នាំ២០១៣នៃផ្នែកធនាគានិងផ្នែកយុត្តិធម៌ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានចូលរួមនិងបញ្ជាណែនាំ សន្និសិទអនុវត្តភារកិច្ចឆ្នាំ ២០១៣ នៃផ្នែកធនាគា។
 (Image: Internet)

នាព្រឹកថ្ងៃដ៏ដែលក្រសួងយុត្តិធម៌វៀតណាមបានរៀបចំសន្និសីទបូកសារុបការងារ
យុត្តិធម្មឆ្នាំ ២០១២ និងលាតត្រដាងអនុវត្តការងារឆ្នាំ ២០១៣។ ថ្លែងមតិនៅសន្និសីទ
នេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើថា៖ ក្នុងឆ្នាំ ២០១៣​ ផ្នែកយុត្តិធម៌ វៀតណាមត្រូវលើកកំពស់ការកសាងយន្តការតាមទិសព្យករណ៍និងស្ថិរភាពខ្ពស់
ដើម្បីលើកកំពស់គុណភាពនៃការកសាងរាល់ឯកសារលាយលក្ខអក្សរច្បាប់។
ទន្ទឹមនឹងនោះ ផ្នែក យុត្តិធម្មប្រមូលផ្តុំពិគ្រោះយោបល់សំរាប់បក្សរដ្ឋសភារដ្ឋាភិ
បាលគ្រប់ក្រសួងផ្នែកំបន់ក្នុងការអនុវត្តការរួមមតិរបស់ប្រជាជនចំពោះសេចក្តី
ព្រៀងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ប្រកយដោយប្រសិទ្ធភាព៕

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសន្និសិទអនុវត្តភារកិច្ចឆ្នាំ២០១៣នៃផ្នែកធនាគានិងផ្នែកយុត្តិធម៌ - ảnh 2
ក្រសួងយុត្តិធម៌វៀតណាមបានរៀបចំសន្និសីទបូកសារុប ការងារយុត្តិធម្មឆ្នាំ ២០១២ និងលាតត្រដាងអនុវត្តការងារឆ្នាំ ២០១៣។ (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ