នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន

          (VOV)_នារសៀលថ្ងៃទី១៩ ឧសភា ឆ្នាំ២០១៦ ក្នុងកាសចូលរួមសន្និសីទ​ជាន់ខ្ពស់
អាស៊ាន-រុស្ស៊ី នៅទីក្រុង Sochi (ប្រទេសរុស្ស៊ី) នាយករដ្ឋមន្ត្រីវៀត​ណាម​ លោក Nguyen
 Xuan Phuc បានមានជំនួបសន្ទនាទ្វេភាគីជាមួយ​នាយក​រដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo និងប្រធានាធិបតីមីយ៉ាន់ម៉ា
 លោក Htin Kyaw ។

          នៅក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចហ៊ុនសែន នាយក​
រដ្ឋមន្ត្រីទាំងពីររូបបានអះអាងថា៖រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិង​កម្ពុ
ជា បន្តផ្តល់អាទិភាពខ្ពស់ចំពោះការពង្រឹងនិងពង្រីកទំនាក់ទំនងជិតខាងដ៏​ល្អប្រសើរ មិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាព យូរ​អង្វែង
 រវាងប្រទេសទាំងពីរ។

          នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo​ 
ថ្នាក់ដឹកនាំទាំងពីររូប បានសង្កត់ធ្ងន់ថា៖នាពេលខាងមុខនេះ ភាគីទាំងពីរត្រូវ
បន្តជំរុញខ្លាំងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បង្កើនកិច្ចសហប្រតិបត្តិការ​
សន្តិសុខ ការពារជាតិ ស្វែងរកដំណោះស្រាយដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រ
ទេសទាំងពីរ ខំប្រឹងប្រែងទទួលបានគោលដៅ ១៨ពាន់លានដុល្លារអាមេរិក នា
ឆ្នាំ ២០១៨។ ស្ដីអំពីបញ្ហានានាក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើការ
បង្កើនចំណងសាមគ្គីភាព រក្សាតួនាទីជាមជ្ឈមណ្ឌល របស់អាស៊ាន ក្នុងបញ្ហាធំៗ
 ដែលទាក់ទិនដល់សន្តិសុខ ផលប្រយោជន៍របស់ប្រទេសនិមួយៗ និងរបស់តំបន់ 
អះអាងនូវសារសំខាន់ក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេ
រីភាពនាវាចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជំលោះនានានៅសមុទ្រតាម
ច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់
សមុទ្រ ឆ្នាំ ១៩៨២។

          នៅក្នុងជំនួបសន្ទនាជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Htin Kyaw ​
ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងខំប្រឹងប្រែងជំរុញទំនាក់ទំនង និងកិច្ចសហ
ប្រតិបត្តិការកាន់តែស៊ីជំរៅ មានប្រសិទ្ធិភាព ជាពិសេសគឺក្នុងវិស័យវិនិយោគ និង​ពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ