នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ អន្តរជាតិនៃមហាវិទ្យាល័យ Havard
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍ អន្តរជាតិនៃមហាវិទ្យាល័យ Havard |
(VOV)_នារសៀលថ្ងៃទី៣០ មិថុនា នៅក្នុងជំនួបសន្ទនាជាមួយលោក Ricardo
Hausmann នាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍អន្តរជាតិនៃមហាវិទ្យាល័យ Havard នាយក
រដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាដោយមាន បណ្ដាកិច្ច
ព្រម ព្រៀងពាណិជ្ជកម្មសេរីដែលបានចុះហត្ថលេខានេះ វៀតណាមនឹងខំប្រឹងប្រែង
ក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញច្រើនបំផុត លើពិភពលោក។
រីឯ សាស្ត្រាចារ្យ Ricardo Hausmann បានអះអាងថា៖គ្មានប្រទេស កំពុងអភិវ ឌ្ឍន៍
ណាមួយ អាចមានល្បឿនកំណើននាំចេញលឿននិងអស្ចារ្យ ដូចជាវៀតណាមទេ។
ទន្ទឹមនឹងនោះ លោកក៏បានចាត់ទុកថា៖ប្រសិនបើចង់បង្កើន កំណើនស្ថិរភាព
វៀតណាមត្រូវ បង្កើន បន្ថែមមុខទំនិញនាំចេញ និងបង្កើនបន្ថែមតំលៃចំពោះ
មុខទំនិញថែមទៀត។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បានចាត់ទុកថា៖ បណ្ដា មតិ
របស់លោក Ricardo Hausmann គឺត្រឹមត្រូវ និងជ្រាលជ្រៅអំពីស្ថានភាព នៅវៀត
ណាម។ រដ្ឋាភិបាលនឹងផ្ទៀងស្ដាប់ និងអនុវត្តក្នុងរយៈពេលមធ្យម និងយូរអង្វែង
ដើម្បីទាក់ទាញវិនិយោគិនច្រើនថែមទៀតមកដល់វៀតណាម ដើម្បីក្លាយទៅជា
ប្រទេសមួយក្នុងចំណោមប្រទេសនាំចេញច្រើនបំផុតលើពិភពលោក៕