នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ |
(VOV)_ក្នុងឱកាសចូលរួមសន្និសីទកំពូលតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម លើកទី៩ នារសៀលថ្ងៃទី២៣វិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោកNguyen
Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith នៅ
ទីក្រុងសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនការ
ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ប្រមូលផ្តុំសម្រេចកិច្ចព្រមព្រៀង ស្ដីអំពីផែនការសហ
ប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ឆ្នាំ ២០១៦ បង្កើតបុព្វបទសំរាប់ការ
អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ ដំណាក់កាល ២០១៦-២០២០។
នាយប់ថ្ងៃទី២៣វិច្ឆិកា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជួបសំណេះសំ
ណាលជាមួយដំណាងសមាគមអាណិកជនវៀតណាមនៅខេត្តសៀមរាបផងដែរ៕