នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត

(VOV)_នារសៀលថ្ងៃទី៦តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម​លោក 
Nguyen Xuan Phuc បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​ស៊ុយអែត​ លោក
ស្រី Ann Linde រួមជាមួយគណៈប្រតិភូអង្គភាពអាជីវកម្មស៊ុយអែត​ ដែល​កំពុង​មាន​ដំ
ណើរទស្សនកិច្ចនៅវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី ​លោក​ Nguyen Xuan
 Phuc បានចាត់ទុកថា៖ ទំនាក់ទំនងប្រពៃណី​ដ៏ល្អប្រសើរ​រវាង​វៀតណាមនិងស៊ុយអែត 
 កំពុងអភិវឌ្ឍន៍ល្អប្រសើរលើគ្រប់វិស័យ ហើយសង្កត់ធ្ងន់ថា៖ វៀតណាមយកចិត្តទុក
ដាក់ទៅលើការអភិវឌ្ឍន៍ទំនាក់ទំនងលើគ្រប់វិស័យ ជាមួយស៊ុយអែត ។ 

          រីឯ រដ្ឋមន្ត្រី​លោកស្រី Ann Linde មានគោលបំណងថា៖​នឹងបើកចេញទំព័រ​ថ្មី​មួយ
​ក្នុង​ទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនត្រឹមតែជាទំនាក់ទំនង​សហប្រតិ​បត្តិការ
​អភិវឌ្ឍន៍នេះ​ទេ​ ថែមទាំង ជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រសម​ភាពរវាង​ប្រទេសទាំង
ពីរ។ ​រដ្ឋមន្ត្រីក៏បានជូន​ដំណឹង​ថា៖ ដំណើរបំពេញទស្សនកិច្ចលើកនេះ​នៅ​វៀតណាម 
​មាន​គណៈប្រតិភូអង្គភាពអាជីវ​កម្មច្រើនបំផុតពីមុន​មករបស់​ស៊ុយ​អែត ​ សំដៅ
ស្វែងរកឱកាសសហប្រតិបត្តិការវិនិយោគផង​និងអះអាងថា៖​ស៊ុយអែត នឹងបង្កើន
កិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេស​គឺក្នុងវិស័យសុខាភិបាលអប់រំ  វិទ្យាសាស្ត្រ បច្ចេកវិទ្យា​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ