នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio Hatoyama
|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយអតីតនាយករដ្ឋមន្ត្រីជប៉ុន Yukio Hatoyama |
(VOV)_នារសៀលថ្ងៃទី២៤ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនាជាមួយលោក Yukio
Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅ
វៀតណាម ចូលរួមវេទិការជាន់ខ្ពស់ បច្ចេកវិទ្យា ទូរគមនាគមន៍វៀតណាម ឆ្នាំ
២០១៥ ( Viet Nam ICT Summit 2015)។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
វាយតំលៃខ្ពស់ចំពោះលោក Yukio Hatoyama ដែលបានអញ្ជើញចូលរួមវេទិការ
ក៏ដូចជាការរួមវិភាគទានរបស់លោកក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការ
រវាងប្រទេសទាំងពីរវៀតណាមនិងជប៉ុន លើគ្រប់វិស័យ ដែលក្នុងនោះមានវិស័យ
បច្ចេកវិទ្យាព័ត៍មាន។ លោក Nguyen Tan Dung មានគោលបំណងថា៖ លោក Yukio
Hatoyama នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យបច្ចេក
វិទ្យាព័ត៍មាន។ ស្ដីពីទំនាក់ទំនងទ្វេភាគី នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សម្ដែងក្តីសប្បាយរីករាយ ចំពោះទំនាក់ទំនងមិត្តភាព ដៃគូយុទ្ធសាស្ត្រ វៀតណាម
និងជប៉ុន កំពុងអភិវឌ្ឍន៍សកម្មលើគ្រប់វិស័យ ហើយមានគោលបំណងថាលោក
Yukio Hatoyama បន្តរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីនេះអោយកាន់តែអភិ
វឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ។
រីឯ លោក Yukio Hatoyama បានអោយដឹងថា៖ នាឆ្នាំ២០១៥ លោកនឹងខំប្រឹងប្រែង
ជំរុញកិច្ចសហប្រតិបត្តិការអនុវត្តបច្ចេកវិទ្យាព័ត៍មាន ក្នុងវិស័យកសិកម្ម ជលផល
និងការអនុវត្តបច្ចេកវិទ្យាព័ត៍មានក្នុងសហគ្រាស។ ទន្ទឹមនឹងនោះ លោក Yukio
Hatoyama ក៏បានអោយដឹងថា៖ នឹងជំរុញខ្លាំងថែមទៀត កិច្ចសហប្រតិបត្តិការជា
មួយវៀតណាមក្នុងវិស័យពលកម្ម បណ្ដុះបណ្ដាវិជ្ជាជីវះ និងកីឡាផងដែរ៕