នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ

នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសឡាវ

          (VOV)_នាថ្ងៃទី៤ វិច្ឆិកា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម ​លោក
 Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី​ និងជា
រដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulith ដែលកំពុង​បំពេញ​ទស្សនកិច្ច
នៅវៀតណាម។ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បាន​អះអាងថា៖ រដ្ឋាភិ
បាល វៀតណាម ជានិច្ចកាលបង្កលក្ខណះងាយស្រួលអោយ​អង្គភាពអាជីវកម្មវៀត
ណាម ស្វែងរកឱកាស បើកទូលាយកិច្ចសហប្រតិបត្តិការ​វិនិយោគ ពាណិជ្ជកម្មនៅ
ឡាវ។ ទន្ទឹមនឹងនោះ ក៏បានលើកទឹកចិត្ត ស្វាគមន៍ និងជួយឧបត្ថម្ភអង្គភាពអាជីវ
កម្មឡាវ ជំរុញវិនិយោគ ពាណិជ្ជកម្មនៅទីផ្សារវៀត​ណាម។ លោក Nguyen Tan Dung
 ក៏បានស្នើអោយភាគីទាំងពីរត្រូវជំរុញ​កិច្ចសហប្រិតបត្តិការ  រួមចំណែកចូលក្នុង
ជោគជ័យនៃសន្និសីទជាន់ខ្ពស់ ​អាស៊ាន លើកទី២៧ និងសន្និសីទជាន់ខ្ពស់នានា 
គ្រោងនឹងប្រព្រឹត្តទៅនៅ​ម៉ាឡេស៊ី  ជាពិសេសគឺរួមជាមួយមួយប្រទេសជាសមាជិក
អាស៊ានផ្សេងៗទៀត កសាងសហគមន៍អាស៊ានមួយ ប្រកបដោយសាមគ្គីភាព និង
អភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

          រីឯ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសឡាវ លោក Thoonglun Sisulith
បានសម្ដែងគោលបំណងថា៖ បន្តទទួលបានកិច្ចសហប្រតិបត្តិការ ជួយ​ឧបត្ថម្ភ និង
ចែករំលែកបទពិសោធន៍ របស់វៀតណាមជាមួយឡាវ ក្នុងបុព្វហេតុ​កសាងនិងអភិ
វឌ្ឍន៍ប្រទេសជាតិ។ លោក Thoonglun Sisulith ក៏បានអះអាង​ថា៖ ​ឡាវនឹងបន្តរួម
សហការជាមួយវៀតណាម ដើម្បីដោះស្រាយការលំបាក​ ជំពាក់ជំពិន ដើម្បីជំរុញ
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ